ad> សម្ដេចក្រឡាហោម ស ខេង ជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញ ខិតខំចូលរួម ក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

សម្ដេចក្រឡាហោម ស ខេង ជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញ ខិតខំចូលរួម ក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ; ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជា អធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅ ការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទំនាក់ទំនង ជាមួយរដ្ឋសភា និងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមាន សមត្ថកិច្ចផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់នៅថៃ្ងព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១នេះថា មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាល ត្រូវបន្ដចុះមូល ដ្ឋានគ្រប់លំដាប់ថ្នាក់ នៃរាជធានី ត្រូវបន្ដខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញ តួនាទី ភារកិច្ចប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវ សមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោល នយោ បាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ ការបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការខិតខំចូលរួម ក្នុងការដោះស្រាយ ជីវភាពរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩។

សម្តេចបន្តថា ការដោះស្រាយក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានា នៅមូលដ្ឋានបានជាបន្តបន្ទាប់ ជាពិសេសការចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តវិធាន ការនានា របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំង ចូលរួមជំរុញ និងគាំទ្រដល់ដំណើរការ ចាក់ វ៉ាក់សាំងជូនមន្ត្រីរាជការ កងកម្លាំងមាន សមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ ផ្អែកតាម យុទ្ធសាស្ត្រចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ បង្កលក្ខណៈ សម្បត្តិដល់ការ បើកប្រទេសដំណើរការពេញលេញលើគ្រប់វិស័យ ហើយក្រសួង ស្ថាប័ន និងរដ្ឋបាល សាធារណៈគ្រប់ថ្នាក់ក៏បានធ្វើសកម្មភាពពេញលេញទៅតាមគន្លង ប្រក្រតីភាពថ្មី ចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ។

សម្ដេចក្រឡាហោម ស ខេង បានបន្ដទៀតថា មកដល់ឆ្នាំ២០២២នេះ ស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរាលដាលគួរឱ្យ ព្រួយបារម្ភ ជាពិសេសមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង បាននិងកំពុងតែឆ្លង រីករាលដាលក្នុងសហគមន៍នៅក្នុង រាជធានីភ្នំពេញ និងខេត្តនានាផងដែរ។ ប៉ុន្តែទោះជាយ៉ាង ណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំ ដាក់ចេញនូវគោលការណ៍ និងវិធានការ នានាជាមួយការគាំទ្រ ការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋ រួមគ្នាដើម្បីគ្រប់គ្រង ឆ្លើយតបចំពោះជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ជាពិសេសការស្វះស្វែងរកវ៉ាក់សាំងសម្រាប់ ចាក់ជូនប្រជាពលរដ្ឋ រួមនឹងការចាក់ដូសជំរុញដើម្បីបង្កើនភាពស៊ាំដ៏រឹងមាំក្នុងសហគមន៍ សំដៅបន្ថយករណីឆ្លង និងឈឺធ្ងន់ ឈានទៅរកការកាត់ផ្ដាច់ខ្សែចម្លងនៅក្នុងសហគមន៍។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ដែរថា រដ្ឋបាលរាជ ធានីភ្នំពេញ ប្ដេជ្ញាចិត្ដរួចជាស្រេចហើយ នៅតែបន្ដខិតខំពង្រឹងរបៀបរបបដឹកនាំការងារ ពិសេស សំដៅលើកកម្ពស់ជីវភាពរស់នៅ ការបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការខិតខំចូលរួម ក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋដែលទទួលរងផល ប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ ការដោះស្រាយក្តីកង្វល់ ស្រាយក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហា ប្រឈមនានា ឱ្យបានចំគោលដៅ និងការសម្របសម្រួលកម្លាំងមានសមត្ថកិច្ចនានា ក្នុងការ តាមដាន និងវាយតម្លៃសភាពការណ៍ ដើម្បីរៀបចំផែនការសកម្មភាព និងវិធានការនានា ឱ្យបានសមស្របសំដៅពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុវត្ថិភាពសង្គមនៅគ្រប់មូលដ្ឋានទូទាំងរាជធានី ភ្នំពេញប្រកបដោយប្រសិទ្ធភាព ៕ដោយ សួស សំរិត

0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger