(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន បានឱ្យដឹ ងថារោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia) បាន និងកំពុងត្រូវបានអគ្គីភ័យឆាបឆេះ នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីការវាយប្រហាររបស់កងទ័ពរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។
ថ្លែងនៅក្នុងសារមួយបង្ហោះលើ Twitter រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) បានបញ្ជាក់ដូច្នេះថា «កងទ័ពរុស្ស៊ី កំពុងបើកការវាយប្រហារចេញពីគ្រប់ទិស លើរោងចក្រ Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅក្នុងតំបន់អឺរ៉ុប។ អគ្គីភ័យកំពុង ឆាបឆេះរួចទៅហើយ»។
បើតាមអាជ្ញាធរអ៊ុយក្រែន ក្រុមអ្នកពន្លត់អគ្គិភ័យមិនទាន់អាចធ្វើប្រតិបត្តិការរបស់ពួកគេបានឡើយទេ ខណៈកងទ័ពរុស្ស៊ីនៅតែបន្តការវាយប្រហារ៕
0 comments:
Post a Comment