បាត់ដំបង: ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅរសៀលថ្ងៃ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពលីសុំសេចក្ដីសុខ ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំសង្រ្កាន្តឆ្នាំថ្មី នាពេលខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន និងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។
សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបាត់ដំបង នឹងធ្វើការរៀបចំពិធីសង្រ្កាន្តឆ្នាំថ្មី ឆ្នាំ២០២២ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ គ.ស. ២០២២ខាងមុខនេះ ។ ដោយក្នុងនោះពិធីសង្រាន្តឆ្នាំថ្មី ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅទីតាំងចំនួន៣ គឺទីតាំងទី១-បរិវេណខាងក្នុងសាលាខេត្តបាត់ដំបង។ ទីតាំងទី២- បរិវេណខាងមុខសាលាខេត្តបាត់ដំបង រហូតដល់ស្ពានថ្មចាស់ និងស្ពាន១៣មករា និងទីតាំងទី៣- បរិវេណសួននាគសន្ដិភាព។
សូមជម្រាបថា ទាំងបីទីតាំខាងលើ មានការកម្មវិធីកម្សាន្តនានាដូចជា ការលេងល្បែងប្រជាប្រិយ ការប្រគុំតន្រ្ដី ការសម្ដែងសិល្បៈ និងរាំកម្សាន្តផងដែរ៕ដោយណយ នឿន(ប្រភពៈ រដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖ dara
0 comments:
Post a Comment