{ស្ទឹងត្រែង} ៖ អស់រយៈពេលជាង២ខែមកហើយដែលគេឃើញមានមានគោយន្តជាច្រើនគ្រឿងបានបើកចូលទៅឧទ្យានជាតិវិរះជ័យដើម្បីកាប់ដើមវល្ល៍រមៀតនៅចំណុចភ្នំពោងប៉ាយ ភ្នំស្វាយ ភ្នំវេង អូរកាំពី អូរដាក់លាប នឺងអូរចាយ ហើយដឹកជញ្ជូនទៅលក់ឲ្យឈ្មួញស្ថិតនៅភូមិស្រម៉ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ក្រុមឈ្មួញទាំងនោះបានដឹកជញ្ជូនបន្តតាមរថយន្តសាំងយ៉ុងទៅលក់នៅប្រទេសឡាវតាមច្រកដុំក្រឡក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
តាមប្រភពប្រជាពលរដ្ខបានឲ្យដឹងថា; មានមេឈ្មួញពីរនាក់ ឈ្មោះសយ នឺងឈ្មោះអេន ជាបងប្រុសរបស់គេបានប្រកាសទិញដើមវល្ល៍រមៀត ពីប្រជាពលរដ្ឋដែលនាំគ្នាទៅកាន់តំបន់ការពារនោះ។
លោកថា! មិនដឹងថាមេឈ្មួញគេយកដើមវល្លិ៍រមៀតទាំងនោះទៅធ្វើអ្វីនោះទេហើយក៏មិនដឹងថារុក្ខជាតិមួយនេះច្បាប់បានហាមឃាត់នោះដែរ។
ប៉ុន្តែមេឈ្មួញបានបញ្ជាក់ប្រាប់អ្នកភូមិថាពួកគេបានបង់ប្រាក់ជូនសមត្ថកិច្ចរួចហើយ។
ចំណែកអ្នកកាប់វល្លិ៍រមៀតម្នាក់ទៀតបានឲ្យដឹងថាលក់បាន៥០០រៀលក្នុងមួយគីឡូក្រាមហើយគាត់នឹងអ្នកភូមិផ្សេងទៀតចូលទៅកាប់វល្ល៍រមៀតក្នុងឧទ្យានជាតិវិរះជ័យដោយមានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធនៅតំបន់នោះ។
លោកចាន់ស្រូយ មេឃុំេសេកុង បានបញ្ជាក់ថាពិតជាមានការទិញលក់ដើមវល្ល៍រមៀតនោះមែន។
យោងតាមទំពរfbរបស់ស្នងការខេត្តស្ទឹងត្រែងបានឲ្យដឹងថា៖
ស្ទឹងត្រែង: នៅថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការបង្រ្កាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ (វល្ល៍រមៀត) នៅចំណុចផ្លូវបំបែកព្រំដែន ស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ (ប្រុស) និងរថយន្តចំនួន ០២គ្រឿង ក្នុងនោះ៖
👉១.រថយន្តមួយគ្រឿងម៉ាក សាមយុង ពណ៌ស(គ្មានស្លាកលេខ) ម្ចាស់រថយន្តឈ្មោះ នូ សុខុន ភេទប្រុស អាយុ ៤៦ឆ្នាំ និងព្រូសរថយន្ត ឈ្មោះ អួប ហែត ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ។
👉២.រថយន្តម៉ាកសាមយុង ពណ៌សំបកឪឡឹក ពាក់ស្លាក់លេខ ភ្នំពេញ 2A-0559 ជនសង្ស័យបានរត់គេចខ្លួន ។
👉២.រថយន្តម៉ាកសាមយុង ពណ៌សំបកឪឡឹក ពាក់ស្លាក់លេខ ភ្នំពេញ 2A-0559 ជនសង្ស័យបានរត់គេចខ្លួន ។
ចាប់យកវត្ថុតាង ៖ផលអនុផលព្រៃឈើ(វល្ល៍រមៀត) ចំនួន ៨០ការ៉ុង ប្រហែលស្មើនឹង ០៤តោន ។ ករណីខាងលើ កម្លាំងជំនាញកំពុងបន្តអនុវត្តតាមនីតិវិធី៕
0 comments:
Post a Comment