
គូសបញ្ជាក់ផងដែរថា; ឧបករណ៍កម្សាន្តសម្រាប់កុមារ ជាការឧបត្ថម្ភពីភាគី ប្រទេសកាណាដា និងត្រូវបានរៀបចំតម្លើង ប្រេីប្រាស់ពេលវេលាត្រឹមតែ ១សប្ដាហ៍ប៉ុណ្ណោះ គឺរៀបចំដោយរួចរាល់ទុកសម្រាប់កុមារមកលេងកម្សាន្ត នេះជាសមិទ្ធផលដ៏វិសេសវិសាល ដែលជាចំណងដៃ ក្នុងនីតិកាល អាណត្តិទី៧ នៃរដ្ឋសភាកម្ពុជា។
ថ្លែងក្នុងឱកាសសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសួនកុមារ នាពេលនេះ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះទឹកចិត្តដ៏សប្បុរស របស់សប្បុរសជន នៅប្រទេសកាណាដា ដែលបានផ្ដល់ និងជូនមកនូវឧបករណ៍កម្សាន្តសម្រាប់កុមារ ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ។
ឯកឧត្ដមបណ្ឌិត បានបន្ដផ្ដាំផ្ញេីទៀតថា នៅពេលដែលមានគេជួយយេីងហេីយ យេីងត្រូវចេះអរគុណគេ ជាពិសេស ត្រូវចេះចូលរួមថែរក្សា ការពារ និងចេះធ្វើ អនាម័យ ដើម្បីភាពស្អាត និងយូរអង្វែង សម្រាប់ការលេងកម្សាន្ត។
មុននឹងបិទបញ្ចប់ពិធី ឯកឧត្ដមបណ្ឌិត រដ្ឋមន្ត្រី បានកាត់ខ្សែបូរណ៍ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងទស្សនកិច្ចឧបករណ៍កម្សាន្តកុមារ ក្នុងបរិវេណសួនឧទ្យានទន្លេស្ងួត និងបន្ដចុះត្រួតពិនិត្យអំពីការសាងសង់អាគារសាលារៀន ក្នុងបរិវេណសាលាវិទ្យាល័យហេង សំរិន ចក ស្ថិតនៅភូមិចក ឃុំចក ស្រុកអូររាំងឪ ខេត្ដត្បូងឃ្មុំផងដែរ។
0 comments:
Post a Comment