{ខេត្តកណ្តាល}៖ លោក រស់ សារ៉េម រស់នៅភូមិបារុង សង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល បានសម្តែងការមិនពេញចិត្ត ព្រមទាំងនិយាយរិះគន់ទៅដល់លោក ឯម ទី ចៅសង្កាត់បារុង យ៉ាងចាស់ដៃ កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះថា÷
រូបគាត់បានរងភាពអយុត្តិធម៌យ៉ាងខ្លាំងនៅចំណុចដីរបស់គាត់មួយកន្លែង ដោយសារមានឈ្មោះ រិត ផាត បច្ចុប្បន្នរស់នៅសង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ មកជំទាស់ដីដែលគាត់អាស្រ័យផល និងគ្រប់គ្រងដែលមានទំហំទទឹង៧២ម៉ែត្រ និងបណ្តោយប្រវែង១៦៧ម៉ែត្ត ដែលជាដីរបស់គាត់បានកាន់កាប់តាំងពីឆ្នាំ១៩៨៨ មកដល់បច្ចុប្បន្ននេះរូបគាត់មានអាយុ៧០ឆ្នាំហើយ។នៅពេលដែលមន្ត្រីសុរិយោដីរបស់ក្រុងអរិយក្សត្របានចុះវាស់វែងធ្វើប្លង់ប្រព័ន្ធ ស្រាប់តែមានបុគ្គល ឈ្មោះរិត ផាត បានមកធ្វើការរារាំងជំទាស់ទៅវិញ ធ្វើឲ្យអាក់ខានការវាស់វែងលើដីកម្មសិទ្ធរបស់គាត់។
លោកអ៊ំ រស់ សារ៉េម បានបន្តថា៖ រឿងអ្វីភាគីដែលមកជំទាស់ គឺគេគ្មានឯកសារអ្វីបន្តិចសោះ បែរជាមកជំទាស់ទាំងងងឹតងងុលបែបនេះ។
ដោយរងភាពអយុត្តិធម៌ រូបគាត់បានរត់រក និងផ្ដល់ប្រភពព័ត៌មានជូនអ្នកសារព័ត៌មានដើម្បីជួយផ្សព្វផ្សាយរឿងពិតបានដឹងដល់ថ្នាក់ដឹកនាំ ពិសេសក្រសួងពាក់ព័ន្ធ និងរាជរដ្ឋាភិបាលបានជ្រាបជុំវិញករណីដីរបស់គាត់។
លោកអ៊ំ បានបន្តថា៖ តើភាពអយុត្តិធម៌ដែលបុគ្គលមកជំទាស់នេះ កើតចេញពីប្រភពណាដែរ ឲ្យមករារាំងជំទាស់លើដីរបស់គាត់ ដែលគ្រប់គ្រងតាំងតែពីឆ្នាំ១៩៨៨មកម្លេះ រហូតមកទល់ពេលនេះ។
លោកអ៊ំបានបន្តថា៖ ដីទាំងអស់មិនមែនជាដីរបបរបស់រដ្ឋដែលចែកឲ្យនោះទេ មានកន្លែងខ្លះរូបគាត់បានកាប់រុករានដើម្បីបន្តអាស្រ័យផល និងមានការផ្លាស់ប្តូរគ្នាទៅវិញទៅមកដើម្បីប្រមូលផ្តុំយកដីនេះ។
លោក សុំឲ្យខាងមន្ត្រីសូរិយោដី សូមមេត្តាពិចារណាដីរបស់គាត់ បានកាន់កាប់ជាក់ស្តែង រីឯភាគីជាប់ព្រំ គេមិនដែលមានជំទាស់អ្វីនោះទេ គឺរស់នៅសុខសាន្តរហូតមកដល់សព្វថ្ងៃនេះ ហើយជាក់ស្តែងនៅលើដីរបស់គាត់មានទ្រុងជ្រូក០១ គាត់បានធ្វើជាង១០ឆ្នាំមកហើយផងដែរ។
បើតាមលោកអ៊ំ រស់ សារ៉េម ក៏បានបន្តទៀតផងដែរថា៖ អ្នកដែលមកធ្វើការជំទាស់នោះ គឺប្រហែលជាបានអំណាចឥទិ្ធពលពី លោក ឯម ទី ចៅសង្កាត់បារុង ហើយមើលទៅ គាត់ហ៊ាននិយាយការពិត បើមិនមានអ្នកនៅពីក្រោយខ្នង គឺបុគ្គលឈ្មោះ រិត ផាតនោះ មកពីសង្កាត់ផ្សេងមិនហ៊ានមកបង្កបញ្ហានោះទេ ព្រោះដីគាត់អាស្រ័យផលតាំងតែពីអាណត្តិទី១ រហូតមកដល់អាណត្តិទី៤ អាជ្ញាធរគេទទួលស្គាល់ជាដីកម្មសិទ្ធិស្របច្បាប់របស់គាត់។
នៅមានថ្ងៃមួយលោកអ៊ំ រស់ សារ៉េម បានសុំឲ្យលោក លាស់ មាស មេភូមិបារុងបញ្ជាក់ពីប្រវត្តិដី លោកមេភូមិបានឆ្លើយថា គាត់មិនហ៊ានបញ្ជាក់ទេព្រោះមានបទបញ្ជាពី លោក ឯម ទី ចៅសង្កាត់បារុង មិនឲ្យបញ្ជាក់នោះទេ។
ក្នុងការលើកឡើងរបស់លោកមេភូមិនេះហើយ
ជាឥទ្ធិពលដែលមកជំទាស់ គឺផ្តើមចេញពីចៅសង្កាត់ ដែលបានបញ្ជា ដោយប្រយោល បង្កហេតុបង្កើតរឿង ដើម្បីឲ្យគាត់រត់រក ដើម្បីផលប្រយោជន៍ ធ្លាក់ទឹកលុយម្ខាងៗ។
លោកអ៊ំ រស់ សារ៉េម ពិតជាមានការងឿងឆ្ងល់ថា ក្នុងនាមជាមន្ត្រីអាជ្ញាធរមូលដ្ឋាន ចាំបាច់ប្រើល្បិចកលខ្ពស់គ្រប់ជំពូកធ្វើយ៉ាងនេះធ្វើអ្វី តើមូលហេតុអ្វីបានជាឲ្យប្រជាពលរដ្ឋត្រូវបងប្រាក់ ដោយគេអនុវត្តទៅតាមច្បាប់ ក៏ប៉ុន្តែប្រជាពលរដ្ឋគាត់អត់យល់ ប្រជាពលរដ្ឋខ្លះគ្រប់គ្រងដីគ្មានឯកសារក្នុងការទិញលក់ គ្មានភាគីណាជំទាស់ទេកន្លងមក តាំងពីឆ្នាំ១៩៨៨ មកម្លេះ។
ជាចុងក្រោយ លោក អ៊ំ រស់ សារ៉េម ក៏បានសំណូមពរទៅដល់លោកអភិបាលក្រុងអរិយក្សត និងលោក អភិបាលខេត្តកណ្តាល សូមមេត្តាជួយផ្តល់ភាពយុត្តិធម៌ដល់រូបគាត់ ដែលបានរស់នៅក្រោមម្លប់តេជោសន្តិភាពធ្វើឱ្យប្រជាជនរស់នៅបានសុខសាន្ត និងមានភាពសុខដុមរមនាក្នុងគ្រួសារគ្រប់គ្នា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។
ទាក់ទិននឹងការចោទប្រកាន់ខាងលើនេះ លោក ឯម ទី ចៅសង្កាត់បារុងបានបំភ្លឺប្រាប់សារព័ត៌មានយើង តាមរយៈទូរស័ព្ទនាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤នេះថា៖ ការធ្វើប្លង់ជាប្រព័ន្ធគឺត្រូវវាស់ជូនប្រជាពលរដ្ឋទាំងអស់ មិនថាដីទំនាស់ ឬមិនទំនាស់នោះទេ។
ប៉ុន្តែដីទំនាស់យើងដាក់ថាដីទំនាស់ រងចាំការដោះស្រាយហើយ យើងបានចេញកន្ទុយប័ណ្ណ និងបន្តចេញប្លង់រឹងជូនប្រជាពលរដ្ឋ។
ប៉ុន្តែការវាស់វែងដីលោករស់ សារ៉េម លោកមេភូមិបារុងបានទូរស័ព្ទហៅគាត់មកដោះស្រាយ ប៉ុន្តែត្រូវបានគាត់បដិសេធ។
ទី២.ឈ្មោះរិត ផាត បានទៅដាក់ពាក្យនៅសាលាសង្កាត់ គឺគាត់មិនមានឯកសារអ្វីនោះទេ ប៉ុន្តែជាដីកេរ្ត៍របស់ឪពុកគាត់ដែលរដ្ឋចែកឲ្យឆ្នាំ១៩៨៩ មិនមានឯកសារអ្វីនោះទេ លើកលែងអ្នកភូមិបានលក់ទៅឲ្យអ្នកដទៃបានមានឯកសារឲ្យកាន់កាប់ ដើម្បីខ្ចីលុយធនាគារបាន។
គាត់មិនមានឯកសារអ្វីយោងនោះទេ យើងអាជ្ញាធរស្គាល់ ពួកគាត់បានរស់នៅតាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ រដ្ឋបានចែកដីធ្លីឲ្យប្រជាពលរដ្ឋបានកាន់កាប់បន្តរហូតដល់គាត់ស្លាប់ ដល់ពេលឪពុកស្លាប់កេរ្ត៍មរតក ត្រូវធ្លាក់មកកូន តែមិនមានទំនាស់ជាមួយកូនរបស់រស់ សារ៉េម ដែលជាចៅជាមួយចៅតារិត ឈ្មោះរ៉ែម សំរ៉ង ចៅតារិត។
ក្រោយពីជីតាបានស្លាប់ទៅឪពុកមាបានឲ្យក្មួយកាន់កាប់អាស្រ័យផលរហូតមកដល់ដំណាក់កាលវាស់វែងធ្វើប្លង់ជាប្រព័ន្ធបានគាត់មកធ្វើឈ្មោះ រ៉េម សំរង មិនចូលរួមសហការទេ។ អញ្ជឹងឪពុកចេញមុខជាអ្នកផ្តល់បញ្ហា។
ជុំវិញការចុះផ្សាយខាងលើ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ រៀង រាល់ម៉ោងធ្វើការ ស្តីពីរបបអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា 🙏សូមអរគុណ៕
0 comments:
Post a Comment