ad> October 2024 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា និងលោកជំទាវបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រណាំងទូកងនៅខេត្តព្រៃវែង

ចំនួនអ្នកទស្សនា: Views

{ព្រៃវែង}៖ ពិធីប្រណាំងទូកងនៅខេត្តព្រៃវែងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនិតិសម្បទា និងលោកជំទាវ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវដែលមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អភិបាលក្រុង ស្រុកប្រធានមន្ទីរ អង្គភាពជុំវិញខេត្តមន្ត្រីរាជការក្នុងខេត្តបានចូលរួមផងដែរជាពិសេសបានចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងខេត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរមកលើកទឹកចិត្តទូកមកពីបណ្តាក្រុងស្រុករបស់ខ្លូនផងដែរ។


ឯកឧត្តម ជា សុមេធី ក៏បានមានប្រសាសន៍លើកឡើងថា សូមឱ្យកីឡាករទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដណ្ដើមយកជ័យលាភីចំណាត់ថ្នាក់ល្អជូនដល់ទូករបស់ខ្លួន កីឡាករនាំមកនូវមិត្តភាព សាមគ្គីភាពសុខភាពល្អ កីឡារស់នៅក្នុងសន្តិភាពដូច្នេះសូមនាំគ្នាថែរក្សានូវសុខសន្តិភាពសមិទ្ធផលដែលមាននិងកសាងនូវសមិទ្ធផលថ្មីជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ផងដែរថា ទូកង ខ្នាតអន្តរជាតិទាំងអស់ចំនួន ៤៧ទូក ក្នុងនោះចំណុះពិត ១០៣៤នាក់ ចំណុះត្រៀម ២៨២នាក់ និងទូកងខ្នាតវែងសរុបទាំងអស់ចំនួន ១៦ទូកដែលមានចំណុះពិត ១១៩៣នាក់ ចំណុះត្រៀម ២៣០នាក់។ ទូកងសរុបទាំងខ្នាតវែង និងខ្នាតអន្តរជាតិ មានចំនួន ៦៣ទូកដែលមានចំណុះពិតនិងចំណុះត្រៀមសរុបទាំងអស់ចំនួន ២៧៤៩។ ចំពោះដំណើរការនៃការប្រណាំងមានរយៈពេល ២ថ្ងៃគឺថ្ងៃទី១៦ អុំចំនួន ៤ជើង។ ព្រឹកអុំចំនួនពីរជើង ប្ដូរខ្សែទឹក និងពេលរសៀលអុំចំនួន ២ជើងប្ដូរខ្សែទឹកដូចគ្នានឹងថ្ងៃទី១៧ គឺអុំចំនួនមួយជើងនិងពេលរសៀលអុំមួយជើងទៀតដោយប្ដូរខ្សែទឹកដាច់ព្រាត់បិទកម្មវិធី។







លោកអភិបាលស្រុកកោះធំ ធ្វើរបាយការណ៍ភូតកុហកអភិបាលខេត្តកណ្តាល រឿងដណ្តើមតូបគ្នា!!!

ចំនួនអ្នកទស្សនា: Views

 {ខេត្តកណ្តាល} ៖ អភិបាលស្រុកកោះធំ លោក ឆែ វណ្ណឌី ត្រូវបានប្រជាពលរដ្ឋចោទថា បានធ្វើរបាយការណ៍ភូតកុហក ឯកឩត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ពាក់ព័ន្ធវិវាទទំនាស់រឿងចូលបំពានកាន់កាប់តូបលក់ដូរនៅក្នុងផ្សារកោះធំ ។ នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីនៅក្នុងការិយាល័យអន្តរវិស័យខេត្តកណ្តាល ។ មន្ត្រីរូបនោះបាននិយាយថា ក្រោយពេលម្ចាស់បណ្តឹងឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន បានដាក់ពាក្យប្តឹងសុំអន្តរាគមន៍មកដល់សាលាខេត្ត ឯកឩត្តម គួច ចំរើន អភិបាលខេត្តកណ្តាលបានចាត់អោយអភិបាលស្រុកកោះធំដោះស្រាយរួចរាយការណ៍មកខេត្តវិញ ។ ប៉ុន្តែបើយោងតាមភាគីសាមីដើមបណ្តឹងបានអោយដឹងថា ពួកគាត់មិនទាន់ទទួលបានការកោះអញ្ជើញទៅដោះស្រាយនៅឡើយតាំងពីបានដាក់ពាក្យប្តឹងទៅសាលាខេត្តកណ្តាលកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ មកម្លេះ ខណៈដែលអភិបាលស្រុកកោះធំ លោក ឆែ វណ្ណឌី បានធ្វើរបាយការណ៍ដាក់ទៅសាលាខេត្តរាយការណ៍ជូនឯកឩត្តមអភិបាលខេត្តថា រដ្ឋបាលស្រុកបានកោះអញ្ជើញគូភាគីជួបគ្នាធ្វើការសម្របសម្រួលដោះស្រាយរួចហើយនោះ ។

យោងតាមពាក្យបណ្តឹងសុំអន្តរាគមន៍របស់ឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន បាននិយាយថា  ទីតាំងតូបលក់ដូរដែលត្រូវ ឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់  កំពុងលក់ដូរសព្វថ្ងៃ គឺជាតូបលក់់ដូររបស់ពួកគាត់ទេ ។ ឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់  បានរំលោភបំពានចូលលក់ដូរនៅទីតាំងនេះ ខណៈពេលដែលក្រុមគ្រួសារគាត់ មានធុរៈផ្អាកលក់ដូរមួយរយៈខ្លី ដោយសារឈ្មោះ កើត ភូ មានជម្ងឺជាទម្ងន់ ហើយត្រូវប្រពន្ធកូននាំយកទៅព្យាបាលនៅប្រទេសវៀតណាមក្រោយពីបញ្ជប់ជម្ងឺកូវីដ-១៩ ។

ឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន បានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ (កូវីដ- ១៩) បានឆ្លងចូលក្នុងប្រទេសកម្ពុជា អាជ្ញាធរបានអោយអាជីវករក្នុងផ្សារកោះធំ ព្រមទាំងពួកគាត់ចេញមកលក់ដូរខាងក្រៅផ្សារនៅតាមចញ្ចើមផ្លូវមុខផ្សារ ។ លុះក្រោយបញ្ចប់កូវីដ-១៩ ក្នុងឆ្នាំ២០២០ គណៈកម្មការផ្សារបានកែលម្អ ផ្សារឆ័ត្រកន្លែងចំណតឡានម៉ូតូ ដោយធ្វើដំបូលតាមរយៈបង់វិភាគទាន ក្នុងនោះពួកគាត់បានចូលរួមបង់ប្រាក់ចំនួន៣០០ដុល្លារផងដែរ ។  គណៈកម្មការផ្សារក៏បានបែងចែកទីតាំងតូបអោយខ្ញុំបាទនាងខ្ញុំនៅទីតាំងដែលឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ កំពុងលក់សព្វថ្ងៃ។ ហើយការបែងចែកទីតាំងតូបអោយពួកគាត់   អាជីវករក្នុងផ្សារកោះធំសុទ្ធតែបានដឹងលឺទាំងអស់គ្នា ។ បន្ទាប់ពីក្រុមគ្រួសារត្រលប់មកពីប្រទេសវៀតណាមវិញ ស្រាប់តែឃើញឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ បានរំលោភបំពានចូលលក់ដូរក្នុងទីតាំងតូបរបស់គាត់ ខណៈដែលពួកគាត់មិនបានលក់ដូរមួយរយៈខ្លីសោះ ។ ក្រោយមកគាត់ក៏បានប្រាប់ទៅឈ្មោះអាជីវករទាំងពីរខាងលើ អោយចេញពីទីតាំងលក់ដូររបស់គាត់ ប៉ុន្តែទោះជាប្រាប់យ៉ាងណាក៏ដោយ ក៏អ្នកទាំងពីរមិនព្រមចេញរហូតធ្វើអោយរូបគាត់ពីនាក់ប្តីប្រពន្ធមានការទាល់ច្រកដោយមិនមានកន្លែងលក់ដូរ ទើបសម្រេចចិត្តធ្វើ រ៉ឺម៉កម៉ូតូដឹកជញ្ជូនទំនិញទៅដាក់ទីតាំងលក់នៅលើចិញ្ចើមផ្លូវខាងមុខតូបរបស់ខ្លួន ទាំងបង្ខំចិត្ត ។ បន្ទាប់មកពួកគាត់ក៏បានដាក់ពាក្យប្តឹងសុំអោយអាជ្ញាធរស្រុកកោះធំជួយដោះស្រាយដេញឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ អោយឈប់លក់ដូរនៅទីតាំងតូបរបស់គាត់ ប៉ុន្តែអាជ្ញាធរស្រុកហាក់គេចវេសមិនដោះស្រាយ ចេះតែរុញដាក់គ្នាម្តងអោយគាត់ទៅជួបអ្នកនេះ អ្នកនោះ ហើយមិនត្រឹម មិនដោះស្រាយនោះទេ ថែមទាំងមកដេញឈប់អោយគាត់លក់នៅចិញ្ចើមផ្លូវខាងមុខតូបរបស់គាត់ ដោយក្រោមលេសរៀបចំសណ្តាប់ធ្នាប់ ។ ពីព្រោះបើគាត់លក់ដូរលើចិញ្ចើមផ្លូវចំពីមុខតូបគាត់ គឺបាំងមុខអ្នករំលោភបំពានកាន់កាប់យកតូបពួកគាត់នេះឯង ។

ឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន បានបន្តអោយដឹងទៀតថា ចំពោះការកាន់កាប់តូបលក់ដូររបស់តាំងពីយូរមក ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារកោះធំក៏បានដឹងដែរ ហើយក្រុមអាជីវករមួយចំនួនក៏បាននាំគ្នា ផ្តិតមេដៃធ្វើជាសាក្សីស្នើសុំអោយ លោកអភិបាលខេត្តកណ្តាលជួយអន្តរាគមន៍ដោះស្រាយផ្តល់យុត្តិធម៌អោយគាត់ទៀតផង ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកលក់ដូរពីរនាក់ប្តីប្រពន្ធខាងលើនេះ «លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំបានឱ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះថា រឿងលក់នៅលើថ្នល់ជាតិ គាត់ធ្លាប់មានក្រដាស់កិច្ចសន្យាលក់ដូរប៉ុនបាតដៃពីផ្សារមុនលោកមកកាន់តំណែងទៀត សុំលក់ដូរ ។ លោកថាក្រោយពីអនុវត្តន៍តាមអនុសាសន៍របស់ឯកឧត្តមអភិបាលខេត្តកណ្តាល ឱ្យលោករៀបចំសណ្តាប់ធ្នាប់ លោកក៏បានធ្វើការរៀបចំ ឱ្យមានរបៀបរៀបរយនៅផ្សារកោះធំវិញ និងហាមលក់ដូរនៅលើថ្នល់ អីផ្សេងៗទាំងអស់ ងាយស្រួលក្នុងការចរាចរណ៍ម៉ូតូ ក៏ដូចជាងាយស្រួលក្នុងការប្រមូលយកសំរាមយឺតយ៉ាវ ហើយអ្នកប្រមូលសំរាមពិបាកចូលយក ចឹងក៏លោករៀបចំសណ្តាប់ធ្នាប់តែម្តងទៅ គឺលោករៀបចំទាំងអស់ទាំងអ្នកលក់ដូរនៅលើថ្នល់ជាតិលេខ២១អីនឹង ។ ហើយគាត់ក៏យកក្រដាសប៉ុនបាតដៃ និងថាជាលិខិតអនុញាតិឱ្យមានការលក់ដូរ ។ មិនមានអ្នកណាអនុញាតិឱ្យលក់ដូរនៅលើផ្លូវជាតិនោះទេ ។ លោកក៏បានបកស្រាយទៅជូនឯកឧត្តមអភិបាលខេត្តកណ្តាល មានកត់ត្រា និងរូបភាពរួចរាល់ហើយដែរ និងមានឯកសារធ្វើកិច្ចសន្យាចំនួន៣ដងតម្កល់ទុកនៅសាលាស្រុកថែមទៀតផង។ »

ការលើកឡើងរបស់ លោកអភិបាលស្រុកកោះធំរូបនេះ បានធ្វើអោយសាមីដើមបណ្តឹងសុំអន្តរាគមន៍ និងប្រជាពលរដ្ឋជាអាជីវករលក់ដូរនៅក្នុងផ្សារកោះធំកាន់តែហួសចិត្តយ៉ាងខ្លាំង ខណៈពួកគាត់បានទទួលស្គាល់ថា ការរៀបចំសណ្តាប់ធ្នាប់របស់អាជ្ញាធរគឺពិតជាត្រឹមត្រូវ ពួកគាត់គាំទ្រ ។ ប៉ុន្តែអ្វីដែលពួកគាត់ហួសចិត្តនោះ គឺការដឹកនាំមិនមានទំនួលខុសត្រូវក្នុងការដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ការដឹកនាំហាក់មានទំនោបក្សពួកនិយម ពីព្រោះពួកគាត់ដឹងថា អាជីវករពីរនាក់ដែលរំលោភចូលកាន់កាប់លក់ដូរទីតាំងតូបរបស់គាត់នោះ គឺបានជួលទីតាំងតូបរបស់ឈ្មោះ វួចលី និងឈ្មោះ សារ៉ាឌី ដែលមានខ្សែជាអភិបាលរងស្រុកកោះធំ និងម្នាក់ទៀតមានខ្សែជាមេបញ្ជាការរងប៉េអឹមក្រុងតាខ្មៅ ។ ពីព្រោះតូបរបស់ឈ្មោះ វួចលី និងឈ្មោះ សារ៉ាឌី នៅខាងក្នុងផ្សារឯណោះទេ បែរជាមកដាក់តាំងលក់ទំនិញនៅក្នុងតូបរបស់ប្តីប្រពន្ធឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន ទៅវិញ ។ ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋនៅតែទទូចស្នើសុំ ឯកឩត្តម គួច ចំរើនអភិបាលខេត្តកណ្តាលមេត្តាជួយដោះស្រាយរកយុត្តិធម៌ជូនពួកគាត់ផង។

អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ ឬរាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំអោយលោកបានជ្រាបនៅរាល់បញ្ហា អសកម្មផ្សេងៗមួយចំនួន! ឬរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ។

អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួលបង្កាច់ ឬជាន់ពន្លិច ស្ថាប័ន ណាមួយឡើយ។ ដែលបណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីសាមុីខ្លួនពាក់ព័ន្ធ បើមានព្រឹត្តិកម្មណាមួយនោះ។ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕ 
  
អត្ថបទ÷សេង សុខេង.ស.៦










បំផ្ទុះថ្មភ្នំ បណ្តាលឱ្យរងរបួសមនុស្សក្មេងចាស់ ចំនួន៤នាក់ នៅខេត្តកំពត

ចំនួនអ្នកទស្សនា: Views

{កំពត}៖ ប្រជាពលរដ្ឋក្មេងចាស់ ចំនួន៤នាក់ បានរករបួសធ្ងន់ស្រាល ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះព្យាបាលភ្លាមៗ សត្វគោ២ក្បាលក៏រងរបួស ព្រមទាំងលំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នងបានរងការខូចខាត ក្នុងករណីបំផ្ទុះថ្មភ្នំ របស់ក្រុមហ៊ុន ម្សៅបៀក ស្ថិតនៅភូមិចក្រខ្លី ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

  បើយោងតាមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ-ឃុំ ខាងលើបានឲ្យដឹងថារឿងបំផ្ទុះថ្មភ្នំរបស់ក្រុមហ៊ុនម្សៅបៀកខាងលើនេះមិនមែនកើតឡើងជាលើកទី១នោះទេ ករណីនេះប្រជាពលរដ្ឋស្នើសុំដល់អាជ្ញាធរមេត្តាជួយទប់ស្កាត់ករណីបំផ្ទុះថ្មភ្នំនៅភូមិចក្រខ្លី ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពតនេះផង ។ ពីព្រោះថា បានធ្វើឱ្យរងផលប៉ះពាល់ជាខ្លាំងដល់លំនៅដ្ឋានផ្ទះពួកគាត់ ក៏ដូចជាអាយុជីវិតមនុស្សនិងសត្វពាហនៈ ព្រោះរឿងនេះជារឿងដ៏ដែលៗកើតមានជាយូរមកហើយ។

តាមប្រភពពីពលរដ្ឋបានបញ្ជាក់ថា÷ករណីនេះកើតហេតុ បានកើតឡើងកាលពីវេលាម៉ោង០៣និង១០នាទីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤កន្លងទៅ។  ហេតុការនេះទី១. ការបំផ្ទុះនេះគឺផលប៉ះពាលធ្វើអោយខូចខាតជាខ្លាំងដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ផ្ទះរងនូវការបាក់បែកស្ទើរទាំងស្រុង ក៏ដូចជាទ្រព្យសម្បត្តិដូចជាពាងទឹក មានរបស់របរនិងវត្ថុផ្សេងៗ។ ទី២. រងផលប៉ះពាល់សំខាន់បំផុតគឺទៅលើអាយុជីវិត និងបង្កអោយរងរបួសទៅលើក្មេងទើបតែមានអាយុ០៥ឆ្នាំ [ប្រាំឆ្នាំ]រងរបួសធ្លុះក្បាល០២កន្លែង និងប៉ះពាល់ទៅដល់ខួរក្បាលធ្ងន់ធ្ងរ និងបង្កឱ្យបុរសម្នាក់រងរបួសឆ្អឹងជំនីម្ខាង ហើយនិងស្មាផងដែរ។

បើតាមការបញ្ជាក់បន្ថែមថាគឺបង្កឡើងដោយក្រុមហ៊ុន ម្សៅបៀក ដោយមានឈ្មោះ លីគឹមវុន ជាម្ចាស់ក្រុមហ៊ុន ហើយការបំផ្ទុះនេះមានរយៈច្រើនឆ្នាំណាស់ហើយៗប្រជាពលរដ្ឋក៏មានការប្ដឹងទៅដល់អាជ្ញាធរឃុំ/ស្រុក/ខេត្ត ផងដែរតែមិនទានមានដំណោះស្រាយដល់ប្រជាពលរដ្ឋ។

  ករណីក្រុមហ៊ន
បំផ្ទុះថ្មភ្នំ ដែលធ្វើឲ្យប្រជាពលរដ្ឋរងរបួសខាងលើនេះដែរ លោកអភិបាលស្រុកបន្ទាយមាសបានឲ្យដឹងថា ខ្ញុំបានទទួលព័ត៌មាននឹងហើយ ហើយខ្ញុំកំពង់ហៅក្រុមហ៊ុនមក។ ចំណែកឯអ្នករងផលប៉ះពាល់ ឥឡូវខាងអាជ្ញាធរបានឲ្យបញ្ជូនទៅបន្ទីរពេទ្យអស់ហើយ។

លោកបានបន្តទៀតថា ខ្ញុំបានហៅខាងក្រុមហ៊ុនមកដើម្បីជជែកជាមួយក្រុមហ៊ុន ព្រោះខាងក្រុមហ៊ុនគេមានអាជ្ញាប័ណ្ណត្រឹមត្រូវ តែលោកមិនដឹងថាក្រុមហ៊ុនដែលបានបំផ្ទុះថ្មភ្នំនោះមិនដឹងឈ្មោះក្រុមហ៊ុន អ្វីទេ។

ប្រជាពលរដ្ឋដែលរស់នៅកន្លែងនោះបានទទួចស្នើសុំទៅដល់ឯកឧត្តម ម៉ៅធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត មេត្តាជួយអន្តរាគមន៍ដោះស្រាយជូនទៅដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារក្រុមហ៊ុនមួយនេះ។

អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំទទួលការបកស្រាយបំភ្លឺពីម្ចាស់ក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរដែលពាក់ព័ន្ធជុំវិញនូវបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងខាងលើ៕សូមអរគុណ
អត្ថបទ សេង សុខេង​










កិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការនានា នៃគណៈកម្មការរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ

ចំនួនអ្នកទស្សនា: Views

{ខេត្តកណ្តាល}៖ កិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការនានា នៃគណៈកម្មការរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ​ ភិរុណ សមាជិកសភាមណ្ឌលខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការនានា នៃគណៈកម្មការរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលគ្រោងនឹងប្រណាំងទូក រយៈពេល ០២ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ក៏បានណែនាំដល់គណៈកម្មការ-អនុគណៈកម្មាធិការរៀបចំការប្រណាំងទូកទាំងអស់បំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អតាមមុខការរៀងៗខ្លួន ការងារដែលសំខាន់បំផុតគឺត្រូវរៀបចំពិធីនេះត្រូវសហការគ្នាឱ្យបានល្អ ទាំងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សោភ័ណ្ឌភាពបរិស្ថានអនាម័យជាដើម ជាងនេះទៅទៀត ត្រូវយកទឹកចិត្តទុកដាក់ខ្ពស់ដល់កីឡាករ-កីឡាការិនីប្រណាំងទូក ត្រូវរៀបចំម្ហូបអាហារ ឱ្យបានគ្រប់គ្រាន់ សមរម្យ ត្រៀមរៀបចំកន្លែងស្នាក់នៅ បង្គន់អនាម័យ សំលាកបំពាក់ឱ្យបានល្អប្រសើរ រៀបចំភ្លើងអគ្គីសនីកុំឱ្យដាច់ គណៈកម្មការត្រូវជួបប្រជុំតាមដានលើវឌ្ឍនៈភាពការងាររបស់ខ្លួនជាប្រចាំ៕

















នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងស្រុកព្រៃឈរ

ចំនួនអ្នកទស្សនា: Views

{ខេត្តកំពង់ចាម}÷ខណ្ឌរដ្ឋបាលជលផលកំពង់ចាមនៅតែបន្តធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទើបគ្រប់ទីកន្លែង។ នេះគឺជាការខិត ខំប្រឹងប្រែងមួយរបស់សមត្ថកិច្ចជលផល ក្នុងពេលដែលពួកជនខិលខូចក៏នៅតែបន្តប្រព្រឹត្តអំពើល្មើស ច្បាប់ទៅតាមអ្វីដែលពួកគេអាចឆ្លៀតបាន។
ជាក់ស្ដែងនៅព្រឹកថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោងឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន និងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការ សម្របសម្រួលពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០៥ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីស្តីពីជលផល និងរុះរើបំផ្លាញចោលវត្ថុតាងនៃបទ ល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖
+ករណីទី១
-ឧបករណ៍លូស្បៃមុងចំនួន ០៧មាត់
-របាំងស្បៃមុងប្រវែង ១៧៥ម៉ែត្រ
-បង្គោលចម្រឹងចំនួន ១០៥ដើម
-ចាក់លែងត្រីចម្រុះទម្ងន់ ០៨គីឡូក្រាម
នៅចំណុចបឹងធំ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
+ករណីទី២
-ឧបករណ៍លូស្បៃមុងចំនួន ០៥មាត់
-របាំងស្បៃមុងប្រវែង ១២៥ម៉ែត្រ
-បង្គោលចម្រឹងចំនួន ៧៥ដើម
-ចាក់លែងត្រីចម្រុះទម្ងន់ ០៤គីឡូក្រាម
នៅចំណុចបឹងកេះ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
+ករណីទី៣
-ឧបករណ៍រ៉ាវចំនួន ០៤មាត់
-របាំងរ៉ាវ ១២០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ៦០ដើម
-ចាក់លែងត្រីចម្រុះទម្ងន់ ០៩គីឡូក្រាម
នៅចំណុចបឹងធំ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
+ករណីទី៤
-ឧបករណ៍លបប្រឹស១០០ ចំនួន ១៥គ្រឿង
នៅចំណុចទំនប់តាកុដ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
+ករណីទី៥
-ឧបករណ៍លូស្បៃមុងចំនួន ០៩មាត់
-របាំងស្បៃមុងប្រវែង ២២៥ម៉ែត្រ
-បង្គោលចម្រឹងចំនួន ១៣៥ដើម
-ចាក់លែងត្រីចម្រុះទម្ងន់ ១២គីឡូក្រាម
នៅចំណុចទំនប់តាកុដ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោកលី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមស្ដីទីបានឲ្យដឹងថា កម្លាំងរបស់លោកដោយមានកិច្ច សហការជាមួយកម្លាំងអាជ្ញាធរប្រដាប់អាវុធតែងតែខិតខំបង្ក្រាបបទល្មើសគ្រប់ទីកន្លែងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ លោកទទួលស្គាល់ថា បទល្មើសនៅតែកើតមានក្នុងពេលដែលសមត្ថកិច្ចជំនាញរបស់លោក នៅតែបន្តសកម្មភាពបង្ក្រាបជារៀងរាល់ថ្ងៃ។ លោកអំពាវនាវសូមឲ្យប្រជាពលរដ្ឋកុំប្រព្រឹត្តល្មើសច្បាប់ដើម្បីរួមចំណែកថែរក្សាធនធានធម្មជាតិ ៕







k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger