ad> លោកអភិបាលស្រុកកោះធំ ធ្វើរបាយការណ៍ភូតកុហកអភិបាលខេត្តកណ្តាល រឿងដណ្តើមតូបគ្នា!!! ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

លោកអភិបាលស្រុកកោះធំ ធ្វើរបាយការណ៍ភូតកុហកអភិបាលខេត្តកណ្តាល រឿងដណ្តើមតូបគ្នា!!!

ចំនួនអ្នកទស្សនា: Views

 {ខេត្តកណ្តាល} ៖ អភិបាលស្រុកកោះធំ លោក ឆែ វណ្ណឌី ត្រូវបានប្រជាពលរដ្ឋចោទថា បានធ្វើរបាយការណ៍ភូតកុហក ឯកឩត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ពាក់ព័ន្ធវិវាទទំនាស់រឿងចូលបំពានកាន់កាប់តូបលក់ដូរនៅក្នុងផ្សារកោះធំ ។ នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីនៅក្នុងការិយាល័យអន្តរវិស័យខេត្តកណ្តាល ។ មន្ត្រីរូបនោះបាននិយាយថា ក្រោយពេលម្ចាស់បណ្តឹងឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន បានដាក់ពាក្យប្តឹងសុំអន្តរាគមន៍មកដល់សាលាខេត្ត ឯកឩត្តម គួច ចំរើន អភិបាលខេត្តកណ្តាលបានចាត់អោយអភិបាលស្រុកកោះធំដោះស្រាយរួចរាយការណ៍មកខេត្តវិញ ។ ប៉ុន្តែបើយោងតាមភាគីសាមីដើមបណ្តឹងបានអោយដឹងថា ពួកគាត់មិនទាន់ទទួលបានការកោះអញ្ជើញទៅដោះស្រាយនៅឡើយតាំងពីបានដាក់ពាក្យប្តឹងទៅសាលាខេត្តកណ្តាលកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ មកម្លេះ ខណៈដែលអភិបាលស្រុកកោះធំ លោក ឆែ វណ្ណឌី បានធ្វើរបាយការណ៍ដាក់ទៅសាលាខេត្តរាយការណ៍ជូនឯកឩត្តមអភិបាលខេត្តថា រដ្ឋបាលស្រុកបានកោះអញ្ជើញគូភាគីជួបគ្នាធ្វើការសម្របសម្រួលដោះស្រាយរួចហើយនោះ ។

យោងតាមពាក្យបណ្តឹងសុំអន្តរាគមន៍របស់ឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន បាននិយាយថា  ទីតាំងតូបលក់ដូរដែលត្រូវ ឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់  កំពុងលក់ដូរសព្វថ្ងៃ គឺជាតូបលក់់ដូររបស់ពួកគាត់ទេ ។ ឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់  បានរំលោភបំពានចូលលក់ដូរនៅទីតាំងនេះ ខណៈពេលដែលក្រុមគ្រួសារគាត់ មានធុរៈផ្អាកលក់ដូរមួយរយៈខ្លី ដោយសារឈ្មោះ កើត ភូ មានជម្ងឺជាទម្ងន់ ហើយត្រូវប្រពន្ធកូននាំយកទៅព្យាបាលនៅប្រទេសវៀតណាមក្រោយពីបញ្ជប់ជម្ងឺកូវីដ-១៩ ។

ឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន បានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ (កូវីដ- ១៩) បានឆ្លងចូលក្នុងប្រទេសកម្ពុជា អាជ្ញាធរបានអោយអាជីវករក្នុងផ្សារកោះធំ ព្រមទាំងពួកគាត់ចេញមកលក់ដូរខាងក្រៅផ្សារនៅតាមចញ្ចើមផ្លូវមុខផ្សារ ។ លុះក្រោយបញ្ចប់កូវីដ-១៩ ក្នុងឆ្នាំ២០២០ គណៈកម្មការផ្សារបានកែលម្អ ផ្សារឆ័ត្រកន្លែងចំណតឡានម៉ូតូ ដោយធ្វើដំបូលតាមរយៈបង់វិភាគទាន ក្នុងនោះពួកគាត់បានចូលរួមបង់ប្រាក់ចំនួន៣០០ដុល្លារផងដែរ ។  គណៈកម្មការផ្សារក៏បានបែងចែកទីតាំងតូបអោយខ្ញុំបាទនាងខ្ញុំនៅទីតាំងដែលឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ កំពុងលក់សព្វថ្ងៃ។ ហើយការបែងចែកទីតាំងតូបអោយពួកគាត់   អាជីវករក្នុងផ្សារកោះធំសុទ្ធតែបានដឹងលឺទាំងអស់គ្នា ។ បន្ទាប់ពីក្រុមគ្រួសារត្រលប់មកពីប្រទេសវៀតណាមវិញ ស្រាប់តែឃើញឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ បានរំលោភបំពានចូលលក់ដូរក្នុងទីតាំងតូបរបស់គាត់ ខណៈដែលពួកគាត់មិនបានលក់ដូរមួយរយៈខ្លីសោះ ។ ក្រោយមកគាត់ក៏បានប្រាប់ទៅឈ្មោះអាជីវករទាំងពីរខាងលើ អោយចេញពីទីតាំងលក់ដូររបស់គាត់ ប៉ុន្តែទោះជាប្រាប់យ៉ាងណាក៏ដោយ ក៏អ្នកទាំងពីរមិនព្រមចេញរហូតធ្វើអោយរូបគាត់ពីនាក់ប្តីប្រពន្ធមានការទាល់ច្រកដោយមិនមានកន្លែងលក់ដូរ ទើបសម្រេចចិត្តធ្វើ រ៉ឺម៉កម៉ូតូដឹកជញ្ជូនទំនិញទៅដាក់ទីតាំងលក់នៅលើចិញ្ចើមផ្លូវខាងមុខតូបរបស់ខ្លួន ទាំងបង្ខំចិត្ត ។ បន្ទាប់មកពួកគាត់ក៏បានដាក់ពាក្យប្តឹងសុំអោយអាជ្ញាធរស្រុកកោះធំជួយដោះស្រាយដេញឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ អោយឈប់លក់ដូរនៅទីតាំងតូបរបស់គាត់ ប៉ុន្តែអាជ្ញាធរស្រុកហាក់គេចវេសមិនដោះស្រាយ ចេះតែរុញដាក់គ្នាម្តងអោយគាត់ទៅជួបអ្នកនេះ អ្នកនោះ ហើយមិនត្រឹម មិនដោះស្រាយនោះទេ ថែមទាំងមកដេញឈប់អោយគាត់លក់នៅចិញ្ចើមផ្លូវខាងមុខតូបរបស់គាត់ ដោយក្រោមលេសរៀបចំសណ្តាប់ធ្នាប់ ។ ពីព្រោះបើគាត់លក់ដូរលើចិញ្ចើមផ្លូវចំពីមុខតូបគាត់ គឺបាំងមុខអ្នករំលោភបំពានកាន់កាប់យកតូបពួកគាត់នេះឯង ។

ឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន បានបន្តអោយដឹងទៀតថា ចំពោះការកាន់កាប់តូបលក់ដូររបស់តាំងពីយូរមក ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារកោះធំក៏បានដឹងដែរ ហើយក្រុមអាជីវករមួយចំនួនក៏បាននាំគ្នា ផ្តិតមេដៃធ្វើជាសាក្សីស្នើសុំអោយ លោកអភិបាលខេត្តកណ្តាលជួយអន្តរាគមន៍ដោះស្រាយផ្តល់យុត្តិធម៌អោយគាត់ទៀតផង ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកលក់ដូរពីរនាក់ប្តីប្រពន្ធខាងលើនេះ «លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំបានឱ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះថា រឿងលក់នៅលើថ្នល់ជាតិ គាត់ធ្លាប់មានក្រដាស់កិច្ចសន្យាលក់ដូរប៉ុនបាតដៃពីផ្សារមុនលោកមកកាន់តំណែងទៀត សុំលក់ដូរ ។ លោកថាក្រោយពីអនុវត្តន៍តាមអនុសាសន៍របស់ឯកឧត្តមអភិបាលខេត្តកណ្តាល ឱ្យលោករៀបចំសណ្តាប់ធ្នាប់ លោកក៏បានធ្វើការរៀបចំ ឱ្យមានរបៀបរៀបរយនៅផ្សារកោះធំវិញ និងហាមលក់ដូរនៅលើថ្នល់ អីផ្សេងៗទាំងអស់ ងាយស្រួលក្នុងការចរាចរណ៍ម៉ូតូ ក៏ដូចជាងាយស្រួលក្នុងការប្រមូលយកសំរាមយឺតយ៉ាវ ហើយអ្នកប្រមូលសំរាមពិបាកចូលយក ចឹងក៏លោករៀបចំសណ្តាប់ធ្នាប់តែម្តងទៅ គឺលោករៀបចំទាំងអស់ទាំងអ្នកលក់ដូរនៅលើថ្នល់ជាតិលេខ២១អីនឹង ។ ហើយគាត់ក៏យកក្រដាសប៉ុនបាតដៃ និងថាជាលិខិតអនុញាតិឱ្យមានការលក់ដូរ ។ មិនមានអ្នកណាអនុញាតិឱ្យលក់ដូរនៅលើផ្លូវជាតិនោះទេ ។ លោកក៏បានបកស្រាយទៅជូនឯកឧត្តមអភិបាលខេត្តកណ្តាល មានកត់ត្រា និងរូបភាពរួចរាល់ហើយដែរ និងមានឯកសារធ្វើកិច្ចសន្យាចំនួន៣ដងតម្កល់ទុកនៅសាលាស្រុកថែមទៀតផង។ »

ការលើកឡើងរបស់ លោកអភិបាលស្រុកកោះធំរូបនេះ បានធ្វើអោយសាមីដើមបណ្តឹងសុំអន្តរាគមន៍ និងប្រជាពលរដ្ឋជាអាជីវករលក់ដូរនៅក្នុងផ្សារកោះធំកាន់តែហួសចិត្តយ៉ាងខ្លាំង ខណៈពួកគាត់បានទទួលស្គាល់ថា ការរៀបចំសណ្តាប់ធ្នាប់របស់អាជ្ញាធរគឺពិតជាត្រឹមត្រូវ ពួកគាត់គាំទ្រ ។ ប៉ុន្តែអ្វីដែលពួកគាត់ហួសចិត្តនោះ គឺការដឹកនាំមិនមានទំនួលខុសត្រូវក្នុងការដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ការដឹកនាំហាក់មានទំនោបក្សពួកនិយម ពីព្រោះពួកគាត់ដឹងថា អាជីវករពីរនាក់ដែលរំលោភចូលកាន់កាប់លក់ដូរទីតាំងតូបរបស់គាត់នោះ គឺបានជួលទីតាំងតូបរបស់ឈ្មោះ វួចលី និងឈ្មោះ សារ៉ាឌី ដែលមានខ្សែជាអភិបាលរងស្រុកកោះធំ និងម្នាក់ទៀតមានខ្សែជាមេបញ្ជាការរងប៉េអឹមក្រុងតាខ្មៅ ។ ពីព្រោះតូបរបស់ឈ្មោះ វួចលី និងឈ្មោះ សារ៉ាឌី នៅខាងក្នុងផ្សារឯណោះទេ បែរជាមកដាក់តាំងលក់ទំនិញនៅក្នុងតូបរបស់ប្តីប្រពន្ធឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន ទៅវិញ ។ ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋនៅតែទទូចស្នើសុំ ឯកឩត្តម គួច ចំរើនអភិបាលខេត្តកណ្តាលមេត្តាជួយដោះស្រាយរកយុត្តិធម៌ជូនពួកគាត់ផង។

អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ ឬរាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំអោយលោកបានជ្រាបនៅរាល់បញ្ហា អសកម្មផ្សេងៗមួយចំនួន! ឬរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ។

អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួលបង្កាច់ ឬជាន់ពន្លិច ស្ថាប័ន ណាមួយឡើយ។ ដែលបណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីសាមុីខ្លួនពាក់ព័ន្ធ បើមានព្រឹត្តិកម្មណាមួយនោះ។ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕ 
  
អត្ថបទ÷សេង សុខេង.ស.៦










0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger