ad> ឃាត់ខ្លួនជនជាតិវៀតណាម៩នាក់ និងដកហូតថ្នាំញៀនជាង២គីឡូក្រាម ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេ បង្កប់ការប្រើប្រាស់គ្រឿងញៀន នៅក្រុងបាវិត ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

ឃាត់ខ្លួនជនជាតិវៀតណាម៩នាក់ និងដកហូតថ្នាំញៀនជាង២គីឡូក្រាម ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេ បង្កប់ការប្រើប្រាស់គ្រឿងញៀន នៅក្រុងបាវិត

ចំនួនអ្នកទស្សនា: Views

{ខេត្តស្វាយរៀង}៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង យីហោ KTVBWOW ដែលបង្កប់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្រុងបាវិត ក្នុងនោះឃាត់ខ្លួនជនជាតិវៀតណាមចំនួន៩នាក់ និងដកហូតគ្រឿងញៀនជាង២គីឡូក្រាមផងដែរ។


យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ដូរ៉ា អង្គប្រទាន និងកញ្ញា ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។


លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានឲ្យដឹងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងខារ៉ាអូខេយីហោ KTVBWOW ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។


លោក កែវ ស៊ីថា បានបន្ដដឹងទៀតថា ប្រតិបត្តិការនេះកម្លាំងជំនាញបានចាប់ខ្លួន ជនសង្ស័យជនជាតិវៀតណាម ចំនួន០៩នាក់ និងដកហូតបានសម្ភារវត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន៖ ថ្នាំញៀនប្រភេទកេតាមីនទម្ងន់១១០៧.១៦ក្រាម, ថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់ ១២៥២.១២ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៥.១៣ក្រាម សរុបសារធាតុញៀនទម្ងន់២៣៦៤.៤១ក្រាម (២គីឡូ៣៦៤.៤១ក្រាម), ទូរសព្ទដៃ០៩គ្រឿង, ម៉ូតូ០៣គ្រឿង, លិខិតឆ្លងដែន០៦ក្បាល, អត្តសញ្ញាណប័ណ្ណជនជាតិវៀតណាម០៥សន្លឹក ព្រមទាំងឧបករណ៍សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។


បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់៕






0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger