ad> លោកឣធិការស្រុកដំណាក់ចង្អើរដោះលែងជនបង្ករបុកមនុស្សស្លាប់ ខណៈក្រុមគ្រួសារជនរងគ្រោះពុំទាន់ ទទួលបានការដោះស្រាយណាមួយពីជនបង្កទាល់តែសោះ....! ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

លោកឣធិការស្រុកដំណាក់ចង្អើរដោះលែងជនបង្ករបុកមនុស្សស្លាប់ ខណៈក្រុមគ្រួសារជនរងគ្រោះពុំទាន់ ទទួលបានការដោះស្រាយណាមួយពីជនបង្កទាល់តែសោះ....!

ចំនួនអ្នកទស្សនា: Views

{ខេត្តកែប}÷ ក្រុមគ្រួសារជនរងគ្រោះកំពុងតែមានការខកចិត្តយ៉ាងខ្លាំងចំពោះលោក ស៊ូ ចាយ ឣធិការ នគរបាលស្រុកដំណាក់ចង្អើរ ដែលបានដោះលែងជនបង្ករឈ្មោះ ទូច សុគន្ធ ដែលបានបង្កគ្រោះថ្នាក់ចរារណ៍បណ្ដាលឲ្យជនរងគ្រោះឈ្មោះ ហ៊ សុធាវី ឣាយុ៤១ឆ្នាំ បានស្លាប់បាត់បង់ជីវិតខណៈពេលដឹកទៅ សង្គ្រោះនៅប្រទេសវៀតណាម។


យោងតាមប្រភពរបស់លោក ពេ គឹមសាន ឣាយុ៤៣ឆ្នាំ ជាប្ដីរបស់ជនរងគ្រោះ បានថ្លែងប្រាប់ ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៦:៥០នាទី នៅត្រង់ចំណុចផ្លូវជាតិលេខ៣៣ ស្ថិតនៅភូមិឣូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ជនបង្កឈ្មោះ ទូច សុគន្ធ បានបើកម៉ូតូ មា៉ក Suzuki មកបុកជនរងគ្រោះឈ្មោះ ហ៊ សុធាវី ពីក្រោយបណ្ដាលឲ្យរបួសធ្ងន់ធ្ងរហើយត្រូវបញ្ជូនទៅ ព្យាបាលនៅប្រទេសវៀតណាមមិនទាន់បាន១ម៉ោងផង ជនរងគ្រោះក៏ស្លាប់បាត់បង់ជីវិតតែម្ដង។

ក្រោយមកកម្លាំងនគរបាលស្រុកដំណាក់ចង្ឣើបានឃាត់ខ្លួនឈ្មោះ ទូច សុគន្ធ យកទៅឣធិការដ្ឋានមិន ទាន់បាន១យប់ផង លោក ស៊ូ ចាយ ឣធិការនគរបាលស្រុកដំណាក់ចង្អើរក៏ដោះលែងតែម្ដង ដោយមិនបញ្ជូនមនុស្សបន្ដនីតិវិធី ហើយសូម្បីតែការដោះស្រាយជាមួយជនរងគ្រោះផ្ដល់សំណងក៏គ្មានដែរ។ មិនដឹងថា លោក ស៊ូ ចាយ គិតឣីបានជាដោះលែងជនបង្ករយ៉ាងតក់ក្រហល់បែបនេះ ធ្វើឲ្យជនរងគ្រោះកើតទុក្ខមិនសុខចិត្តខ្លាំងមែនទែន។

ក្រោយមកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ពេ គឹមសាន ត្រូវជាប្ដីរបស់ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងឈ្មោះ ទូច សុគន្ធ បន្ថែមទៀតនៅឣធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើររហូតមកដល់បច្ចុប្បន្នសូម្បីតែចំណាត់ការរបស់លោកឣធិការស្រុកដំណាក់ចង្អើររូបនេះមិនទាន់បានដោះស្រាយនោះទេ សង្ស័យតែទុកសំណុំរឿងបែបនេះស្ងាត់រហូតទេដឹង។ ជនរងគ្រោះក៏បានសរសេរក្នុងពាក្យបណ្ដឹងដោយ បានទាថ្លៃសំណងការព្យាបាល និងធ្វើបុណ្យសពចំនួន ៤ម៉ឺន៩ពាន់ដុល្លារឣាមេរិក។

បច្ចុប្បន្ននេះជនរងគ្រោះសូមសំណូមពរដល់លោកស្នងការនគរបាលខេត្តកែប សូមពន្លឿននីតិវិធីហើយ ចាប់ខ្លួនជនបង្ករមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផង ព្រោះបច្ចុប្បន្ននេះជនបង្ករកំពុងតែមានសេរីភាពដើរ យ៉ាងសេរីដូចគ្មានក្លាចឣ្វីបន្ដិចសោះ ព្រោះតែបង្កហេតុហើយគ្មាននរណាហ៊ានឃាត់ខ្លួន៕







0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger