ការចុះអនុវត្តវិធានការរដ្ឋបាលនេះ ធ្វេីឡេីងដោយមានការបញ្ជាដឹកនាំផ្ទាល់ពីលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ទេីបកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ មានកម្លាំងប្រជាការពារសាលាខណ្ឌមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងសាលាសង្កាត់ចាក់អង្រែលេី និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី ដឹកនាំដោយលោក កែវ សំណាង អភិបាលរងខណ្ឌមានជ័យ និងសមាសភាពចូលរួម លោក ជុន ចាន់រាជស៍ មន្ត្រីរដ្ឋបាលខណ្ឌមានជ័យ, លោក សុក សាវន តំណាងចៅសង្កាត់ចាក់អង្រែលេី, លោកវរសេនីយទោ នូ ប្រីយសត្យា អធិការរងនគរបាលខណ្ឌមានជ័យ, លោកវរសេនីយ៍ត្រី ជា រតនា នាយប៉ុស្តិ៍នគរបាលចាក់អង្រែលេី ។
ចាប់យកវត្ថុតាងរួមមាន ៖ ទូហ្គេមបាញ់ត្រី ចំនួន០១គ្រឿង, តុបៀរ ចំនួន០៤, កុំព្យូទ័រ ចំនួន០៣, និងសម្ភារៈកៅអីមួយចំនួនទៀត ។ ចំពោះយកវត្ថុតាងខាងលើ ត្រូវបានចាប់យកមករក្សាទុកនៅសាលាខណ្ឌមានជ័យ ហេីយចំពោះទីតាំងខាងលេីវិញ ត្រូវបានអាជ្ញាធរ បិទទ្វារចាក់សោរជាបណ្តោះអាសន្ន ។
បច្ចុប្បន្នមនុស្សទាំងអស់ មានទាំងបុគ្គលិក និងអ្នកចូលលេង(ភ្ញៀវ) ត្រូវបានឃាត់ខ្លួន បញ្ជូនទៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែលេី ដេីម្បីរងចាំចំណាត់ការបន្ត ៕
0 comments:
Post a Comment