ad> 2025 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

ឯកឧត្តម ង៉ូវ បូរីណា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីមីទ្ទិញអបអរសាទរខួបលេីកទី៤៦ នៃទិវាជ័យជំនះ ៧មករា សាលាសង្កាត់ព្រះស្រែ

ចំនួនអ្នកទស្សនា: Views

{ឧត្ដុង្គ​ម៉ែជ័យ}​ ៖​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការក្រសួងបរិស្ថាន​ និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​សង្កាត់​ព្រះស្រែ​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នងកម្មវិធីមីទ្ទិញអបអរសាទរខួប​លេីកទី៤៦​ នៃ​ទិវា​ជ័យជំនះ​ ៧មករា​ ដែល​មាន​ការ​ចូលរួម​ពី​លោក​ ចាន់​ វត្ថា​ អភិបាល​រង​ក្រុង​ឧត្ដុង្គ​ម៉ែជ័យ​ និង​ លោក សុខ​ សយ​ ប្រធា​ន​ក្រុមប្រឹក្សាភិបាល​ក្រុង​ឧត្ដុង្គ​ម៉ែជ័យ​ ព្រមទាំងមានការចូលរួមពី​ លោកចៅសង្កាត់​ ក្រុមប្រឹក្សា​សង្កាត់​ ក្រុមការងារ​ និង​ប្រជាពលរដ្ឋ​ ប្រមាណ​ជាង​ ៣២០នាក់​ នៅរសៀល ថ្ងៃទី០៧​ ខែមករា​ ឆ្នាំ២០២៥​ ស្ថិតនៅភូមិ​តាជាល​ សង្កាត់ព្រះស្រែ​ ក្រុងឧត្ដុង្គ​ម៉ែជ័យ​ ខេត្តកំពង់ស្ពឺ​។


ក្នុងឱកាសដ៍វិសេសវិសាលនេះផងដែរ​ ឯកឧត្តម​ បានសំណេះសំណាល​ សួរសុខទុក្ខដល់ក្រុមការងារ​ និង​ប្រជាពលរដ្ឋ​ ដោយស្នាមញញឹម​ និងភាពរីករាយ​ ផងនោះ​ ជាកិច្ចបន្ត​ ឯកឧត្តម​ បានអានសុន្ទរកថាដេីមទាំងស្រុករបស់​ ​ សម្តេចអគ្គមហាសេនាបធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរណឭកខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧.០១.១៩៧៩ - ០៧.០១.២០២៥)​ ជូន​ក្នុង​អង្គពិធី​ទាំងមូលស្តាប់ផងដែរ​ ។

ឯកឧត្តម​  បានបន្ដទៀត​ថា​ ការ​គាំទ្រដោយស្ម័គ្រស្មោះ​ របស់បងប្អូនប្រជាពលរដ្ឋរហូតមកដល់ពេលនេះ​ បានបញ្ជាក់បង្ហាញ​ឱ្យ​ឃេីញកាន់តែ​ច្បាស់​អំពី​ ការ​ដឹកនាំ​ប្រកបដោយ​ភាព​ប៉ិនប្រសព្វ​របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ និង​ជា​ការ​ចូលរួម​រក្សា​សុខសន្ដិភាព​ និង​ស្ថេរភាព​នយោបាយ​នៅកម្ពុជា​។










ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតី ពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ប្រចាំឆមាសទី២ ឆ្នាំ២០២៤ នៅខេត្តត្បូងឃ្មុំ

ចំនួនអ្នកទស្សនា: Views

ត្បូងឃ្មុំ​៖​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ គណកម្មាធិការកណ្ដាល​ អនុប្រធាន​ទី២​ ក្រុម​ការងារ​គណបក្ស​ចុះមូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​ និងជា​ប្រធានក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ ស្រុក​អូររាំងឪ​ ស្រុក​ពញាក្រែក​ និង​ស្រុក​ត្បូង​ឃ្មុំ​ បាន​អញ្ជើញ​ជាអធិបតី​ភាព​ ក្នុង​ពិធីប្រកាស​បញ្ជូលសមាជិក​ថ្មី​គណបក្សប្រជាជន​កម្ពុជា​ ប្រចាំ​ឆមាសទី២​ ឆ្នាំ២០២៤​ ក្នុងស្រុក​អូររាំងឪ​ ស្រុក​ពញាក្រែក​ ស្រុក​ត្បូង​ឃ្មុំ​ ចំនួន​ ៤៤១១នាក់​ នាព្រឹក​ថ្ងៃ​អាទិត្យ​ ៧កេីត​ ខែបុស្ស​ ឆ្នាំ​រោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវ​នឹងថ្ងៃទី​០៥​ ខែមករា​ ឆ្នាំ​២០២៥​ ស្ថិត​នៅទីស្នាក់ការ​គណបក្សប្រជាជន​កម្ពុជា​ ក្នុង​ភូមិទួលវិហារ​ ឃុំជីរោធិ៍ទី២ ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​។


ក្នុង​ឱកាស​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្សប្រជាជន​កម្ពុជា​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ បាន​ពាំនាំការ​ផ្ដាំផ្ញើ​សួរ​សុខទុក្ខ​ពី​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ អនុប្រធាន​ និង​ឯកឧត្ដម​ ជា​ សុផារ៉ា​ គណកម្មាធិការកណ្ដាល​ គណបក្សប្រជាជន​កម្ពុជា​ ជូន​សមាជិក​ថ្មី​ដែល​ស្ថិតក្នុង​អង្គពិធី​ទាំងមូល។

ជាមួយ​គ្នា​នេះ​ដែរ​ ឯកឧត្តម​បណ្ឌិត​ សូមកោតសរសេីរ​ចំពោះ​ទឹកចិត្ត​ស្រលាញ់​គណបក្សប្រជាជន​កម្ពុជា​ របស់​បងប្អូន​ ក្នុងស្រុក​ នៃខេត្ដត្បូងឃ្មុំ​ ដែល​បាន​សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​បាន​យល់​ច្បាស់​ពីគោលនយោបាយ​ដ៏ល្អ​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ព្រមទាំងលះបង់​ និងចាកចេញពីគណបក្ស​ចាស់​ ហើយ​សម្រចចិត្ដរួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ជា​ប្រធាន​។

ឯកឧត្តម​បណ្ឌិត​ បាន​រំឭកថា​ គណបក្សប្រជាជន​កម្ពុជា​ តែងតែរួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​ពេលវេលា​ គ្រប់​មូលដ្ឋាន​ទូទាំង​ប្រទេស​ និង​ជា​ពិសេស​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ល្អ​ ជាអំពេីល្អ​ ៥ចំណុច​សំខាន់​ៗ​គឺ​ មនុស្ស​ ទឹក​ ផ្លូវ​ ភ្លេីង​ និងបច្ចេកវិទ្យា។

ឯកឧត្តម​បណ្ឌិត​បន្ដទៀត​ថា​ ការ​សម្រេច​ចិត្ត​ចូលរួម​របស់​សមាជិក​ថ្មី​នាពេលនេះ​ បង្ហាញ​ឱ្យ​ឃេីញកាន់តែ​ច្បាស់​អំពី​ ការ​ដឹកនាំ​ប្រកបដោយ​ភាព​ប៉ិនប្រសព្វ​របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ និង​ជា​ការ​ចូលរួម​រក្សា​សុខសន្ដិភាព​ និង​ស្ថេរភាព​នយោបាយ​នៅកម្ពុជា​។





















ផ្លូវជាតិគ្មានសំរាមប្លាស្ទិក ព្រោះប្រជាជនកម្ពុជា ស្រឡាញ់បរិស្ថាន

ចំនួនអ្នកទស្សនា: Views

ផ្លូវជាតិ​គ្មាន​សំរាម​ប្លាស្ទិក​ ព្រោះប្រជាជនកម្ពុជា​ ស្រឡាញ់​បរិស្ថាន

នៅថ្ងៃ​ទី០១​ ខែ​មករា​ ដេីមឆ្នាំ​២០២៥​នេះ​ ក្រសួង​បរិស្ថាន​បាន​ប្រកាស​បេីក​យុទ្ធនាការ​ សម្អាត​ផ្លូវ​ជាតិ​ "ផ្លូវ​ជាតិ​គ្មាន​សំរាម​ប្លាស្ទិក​"​ នេះ​បេីតាមការ​បង្ហោះក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​។

សូម​រំឭកផងដែរថា​ ប្រមាណ​ជាង​ ១ឆ្នាំ​ កន្លងមក​ ក្រសួងបរិស្ថាន​ បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​លេីភាព​ស្អាត​ ចំនួន​ ០៣​ ដេីម្បី​កម្ពុជា​ស្អាត​ រួមមាន​ យុទ្ធនាការ​"ថ្ងៃនេះ​ ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ"​ យុទ្ធនាការ​"កម្ពុជា​ស្អាត​ ខែ្មរ​ធ្វើ​បាន​"​ នឹង​នៅថ្ងៃ​ទី០១​ ខែមករា​ ឆ្នាំ​២០២៥នេះ​ គឺ​យុទ្ធនាការ​"​ ផ្លូវ​ជាតិ​គ្មាន​សំរាម​ប្លាស្ទិក​"​។ 

យុទ្ធនាការ​ទាំង​ ០៣​ ខាងលេី​ ជា​ជ្រុង​មួយ​ នៃ​យុទ្ធសាស្ត្រ​ចក្រាវិស័យបរិស្ថាន​ សំដៅលេីភាព​ស្អាត​នៅកម្ពុជា​ ពោល​គឺ​ ស្អាត​នៅលេីអាកាស​ ស្អាតនៅលេីដី​ និង​ស្អាត​នៅក្នុងទឹក។

បេីតាម​ប្រសាសន៍​ ឯកឧត្ដម​រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ បាន​លេីកឡេីងថា​ កម្ពុជា​ នឹង​មាន​ភាពស្អាត​គ្រប់​ទីកន្លែង​ ទាំង​នៅតាម​ដងផ្លូវ​ជាតិ​ ផ្លូវលំ​ និង​នៅទីសាធារណៈ​ គឺ​ផ្ដេីម​ចេញ​ពី​ ប្រជាជន​កម្ពុជា​ ស្រឡាញ់​បរិស្ថាន​ និងចូលរួម​យុទ្ធនាការ​ជា​មួយ​រាជរដ្ឋាភិបាល​ ក្នុងការ​សំអាត​ ទុកដាក់​សំរាម​មាន​សណ្ដាប់ធ្នាប់​។











k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger