ad> February 2025 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចចូលរួមប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា "រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League MWL)"

ចំនួនអ្នកទស្សនា: Views

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអញ្ជើញបើកកិច្ចចូលរួមប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា "រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League MWL)"

កម្ពុជាមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនាពេញលេញ ដល់ប្រជាជនរបស់ខ្លួន ដែលមានវប្បធម៌ និងប្រពៃណីចម្រុះជាតិសាសន៍។

សមាជិកអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានរដ្ឋជាសមាជិកចំនួន ៥៧ប្រទេស មានប្រជាជនជិត ២ពាន់លាននាក់ និងអង្គរការសម្ព័ន្ធពិភពឥស្លាម រួមទាំងបណ្តាប្រទេសជាច្រើនទៀត គឺថ្នាក់ដឹកនាំប្រទេស និងអង្គការទាំងនេះ បានវាយតម្លៃខ្ពស់ និងបានកោតសរសើរដល់កម្ពុជា ដោយប្រៀបយកកម្ពុជា ធ្វើជាគំរូដ៏ល្អនៃប្រទេសដែលមានសុខដមនីយកម្មជាតិសាសន៍ និងសាសនា រវាងឥស្លាម ៥% ព្រះពុទ្ធសាសនាប្រមាណ ៩៣% និងសាសនាផ្សេងៗ ២% ដែលមានសាមគ្គីភាពនឹងគ្នា ប្រកបដោយការអត់ឱន ដើម្បីជាការបញ្ជាក់ពីវឌ្ឍនភាពសាសនានៅកម្ពុជា ទើបសម្រេចចិត្តមករៀបចំកិច្ចប្រជុំកំពូលនេះនៅកម្ពុជា ដែលជានេះជាលើកទី១។ 

រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ កុម្ភៈ ២០២៥ សណ្ឋាគារ សុខា ភ្នំពេញ


































ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យការរៀបចំគោលដៅលំហែបៃតង សម្រាប់ប្រជាសហគមន៍នៅតំបន់ភ្នំខ្នងផ្សារ

ចំនួនអ្នកទស្សនា: Views

{កំពង់ស្ពឺ}៖​ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ និង​ប្រតិភូក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យតំបន់ភ្នំខ្នងផ្សារ  ដែលកន្លងមកមានអ្នកទៅលេងលក្ខណៈផ្សងព្រេងច្រើនដែរ មានទាំងទេសចរជាតិ និងអន្តរជាតិ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីបង្កើនឱ្យកាន់តែមានភាពទាក់ទាញ​ ជា​គោលដៅ​លំហែបៃតង ដើម្បីផ្សារភ្ជាប់ជាមួយនឹងសហគមន៍ និងជួយបង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​ នាថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។


ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើដំណើរ ដោយថ្មើរជើងចំងាយឡើងភ្នំ ជាង ៣គីឡូ និងបានឆ្លងកាត់តំបន់ទេសភាពធម្មជាតិ យ៉ាងល្អប្រណីត ដូចជាវាលស្រល់បៃតងស្រស់ ខ្យល់អាកាសបរិសុទ្ធ ឆ្លងកាត់ភ្នំខ្នងក្រពើ បន្តទៅភ្នំខ្នងស្រូវ និងបន្តមកតំបន់ភ្នំខ្នងផ្សារ ដែលរដូវនេះ បានរំលេចចេញឱ្យឃើញទេសភាពដូចក្រាលព្រំពណ៌មាសលើភ្នំ គួរជាទីមនោរម្យ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បានកំពុងពិនិត្យលើការអភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីតភ្ជាប់កន្លែងនីមួយៗ ដែលមានសម្បតិ្តធម្មជាតិឬបេតិកភណ្ឌ ដែលមានសកម្មភាពទេសចរណ៍ ដើម្បីផ្តល់ផលប្រយោជន៍ដល់សហគមន៍។

បន្ដមកទៀតនៅថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូក្រសួងបរិស្ថាន បានបន្ដពិនិត្យទីតាំងសម្រាប់សាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់មួយទៀត ក្នុងភូមិសាស្រ្តឃុំតាសាល ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ​ ដេីម្បី​ជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា មានសមត្ថភាពផលិតកូនឈើបានជាច្រើនលានដើម ក្នុងមួយឆ្នាំ  តាមរយៈការរួមចំណែកដាំពីប្រជាជនកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និង ពង្រីកវិសាលភាពព្រៃឈើឱ្យបានច្រើន នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ។

ក្រសួងបរិស្ថានសង្ឃឹមថា នឹងមានដើមឈើចំនួនប្រមាណ ៣លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំស្តារព្រៃ និងដាំតាមទីសាធារណៈនានា នៅក្នុងឆ្នាំ២០២៥ ហើយពិសេសដែរនោះ គឺក្រសួងក៏គ្រោងដាំដើមត្នោតចំនួន ១លានដើមផងដែរ។

ក្រសួងបរិស្ថាន​ បន្តបណ្ដុះកូនឈើនៅតាមមន្ទីរបរិស្ថាននានា ទូទាំងប្រទេស រៀបចំថ្នាលបណ្ដុះកូនឈើខ្នាតតំបន់៥កន្លែង ជាបន្តបន្ទាប់ ដើម្បីបង្កើនការបណ្ដុះកូនឈើ ចែកជូនប្រជាពលរដ្ឋ យកទៅដាំស្តារព្រៃ ដាំតាមទីសាធារណៈ សំដៅលើកកម្ពស់ជីវភាពសហគមន៍ និងឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព៕












ចុមៗ...ស្មានតែការ៉ាស់ជួសជុលឡាន តាមពិតកន្លែងទទួលលក់ប្រេងចេញចូលសោះ....!ខណ្ឌសែនសុខ

ចំនួនអ្នកទស្សនា: Views

ចុមៗ... ស្មានតែការ៉ាស់ជួសជុលឡាន តាមពិតកន្លែងទទួលលក់ប្រេងចេញចូលសោះ....!ខណ្ឌសែនសុខ
ចេញផ្សាយ÷ថ្ងៃទី 23ខែកុម្ភៈ ឆ្នាំ 2025

ខណ្ឌសែនសុខ÷®មើលទៅអ្នកបើករថយន្តប្រេងបានប្រាក់ខែតិចហើយមើលទៅ....បានជាលួចដាក់ប្រេងឱ្យឈ្មួញនៅផ្ទះមួយកន្លែង ស្ថិតនៅនៅខណ្ឌសែនសុខ ផ្លូវទៅទ្រីដាណាក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទីតាំងមួយកន្លែងនេះ ទទួលទិញប្រេងពីក្រុមហ៊ុន ...មួយចំនួនលួចមកបូមលក់ឱ្យឈ្មួញទាំងយប់-ទាំងថ្ងៃ មិនខ្លាចញញើតពីច្បាប់បន្តិចសោះ។

ម្ចាស់ក្រុមហ៊ុនប្រេងគួរតែដាក់ភ្នាក់ងារស៊ើបអង្កេត និងលួចទៅមើលទីតាំងខាងលើផង។ ក្រែងមានក្រុមហ៊ុនរបស់អស់លោក មកលួចបូមប្រេងលក់.... បំណងល្អពីអង្គភាពសារព័ត៌មាន"រស្មីម្ជុលពេជ្រ រិទ្ធិជ័យ"សូមអរគុណ ។












k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger