ad> ក្រុមហ៊ុនកូរ៉េលើកកម្ពស់ការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីនៅកម្ពុជា រួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់និងការសាយភាយឧស្ម័នពុលនៅក្នុងបរិយាកាស ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

ក្រុមហ៊ុនកូរ៉េលើកកម្ពស់ការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីនៅកម្ពុជា រួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់និងការសាយភាយឧស្ម័នពុលនៅក្នុងបរិយាកាស

ចំនួនអ្នកទស្សនា: Views

 

ក្រុមហ៊ុនកូរ៉េលើកកម្ពស់ការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីនៅកម្ពុជា រួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់និងការសាយភាយឧស្ម័នពុលនៅក្នុងបរិយាកាស


ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការលើកកម្ពស់ការប្រើប្រាស់ ទោចក្រយាន្តយន្តអគ្គិសនី នៅកម្ពុជា រវាងក្រសួងបរិស្ថាន វិទ្យាស្ថានអភិវឌ្ឈន៍បៃតងសកល (GGGI) និងក្រុមហ៊ុន VeryWords បានរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តិក្រសួងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ នៅកម្ពុជា បានបង្ហាញពីការពង្រឹងនិងពង្រីកកិច្ចសហការប្រតិបត្តិការល្អ រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងបានលើកឡើងបន្ថែមថាការវិនិយោគលើយានយន្តអគ្គិសនី បានចូលរួមចំណែកក្នុងការការពារបរិស្ថាន ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ ជាពិសេសទប់ស្កាត់ការបំភាយឧស្ម័នពុលពីការប្រើប្រាស់ប្រេងឥន្ធនៈផូស៊ីលក្នុងបរិយាកាស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តនិងជំរុញការវិនិយោគដល់បណ្តាក្រុមហ៊ុនទាំងអស់នៅកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្ត ឱ្យមានក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងកិច្ចការពារបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព សំដៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ លើសពីនេះ កិច្ចសហប្រតិបត្តិដែលបានរៀបចំឡើងនៅពេលនេះ បានបង្ហាញពីកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលរក្សាបានសុខសន្តិភាពពេលេញ រួមទាំងស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ជាពិសេសការប្តេជ្ញាចិត្តរបស់កម្ពុជារួមចំណែក ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ទាំងនៅកម្រិតជាតិ និងក្នុងក្របខ័ណ្ឌសកល។

សូមបញ្ជាក់ថា ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការលើកកម្ពស់ការប្រើប្រាស់ ទោចក្រយាន្តយន្តអគ្គិសនី នៅកម្ពុជា នាពេលនេះ ក្រសួងបរិស្ថាន បានទទួលជំនួយឥតសំណង ជាម៉ូតូអគ្គិសនីចំនួន៨០០០គ្រឿងពីក្រុមហ៊ុនវិនិយោគកូរ៉េ VeryWords៕











0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger