មន្រ្តីនគរបាលប៉ោយប៉ែត ម្នាក់ឈ្មោះ ហេង កែវ ត្រូវបានប្រជាពលរដ្ឋប្តឹងទៅតុលាការពាក់ព័ន្ធ ករណីបង្ខាំង និងវាស់កំពស់មនុស្សដោយខុសច្បាប់
(ប៉ោយប៉ែត) ៖ ប្រជាពលរដ្ឋម្នាក់បានរាយការណ៍មកកាន់អង្គភាពសារព័ត៌មាន «អអេហ្វអិន» ដោយអះអាងថា កាលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ មានមន្ត្រីសមត្ថកិច្ចឈ្មោះ ហេង កែវ បានចាប់បង្ខាំង វាស់កំពស់ រូបខ្លួនដោយខុសច្បាប់ ហើយបង្ខំឲ្យធ្វើកិច្ចសន្យាសងប្រាក់ ករណីវេលុយប្រទេស ដោយគេចោទថា ជាលុយខ្មៅមិនស្របច្បាប់ តាមពិតជាលុយរបស់លោកពិតប្រាកដមែន។
យោងតាមពាក្យបណ្ដឹងរបស់លោក ប៊ុត សុភ័ក្ដ បានឲ្យដឹងថា ៖ ....
ពាក់ព័ន្ធនឹងករណីនេះដែរ អង្គភាពសារព័ត៌មាន «អអេហ្វអិន» បាន សុំធ្វើការបំភ្លឺ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤នេះ ថៅកែហាងមាស លោកស្រី ហេង ម៉េត (Heng Meth) បានឲ្យឆ្លើយតប ខ្ញុំពុំដឹងរឿងអ្វី រួចក៌បិតទូរសព្ទ័តែម្តង
ចំណែកលោកមេប៉ុស្ត៌នគរបាលរដ្ឋបាលប៉ោយប៉ែត វរសេនីយ៍ត្រី សួន ស៊ីម៉ាប់ លេខទំនាក់ទំនងតាមផេក គឺទំនាក់ទំនងពុំបាន ដោយក្រុមហ៊ុន ទូរសព្ទ័បានឆ្លើយថា លេខទូរសព្ទ័ ពុំត្រឹមត្រូវនោះទេ៕ប្រភព÷RFN
0 comments:
Post a Comment