ad> មន្រ្ដីភូមិបាល និងសុរិយោដី ឈ្មោះ វ៉ន ចេក ធ្វើការនៅកន្លែងណាឱ្យប្រាដកទៅ មានឈ្មោះបំរេីការងារ នៅស្រុកអង្គស្នួល តែខ្លួនមកធ្វើសកម្មភាព នៅស្រុកស្អាងរាប់ឆ្នាំ ដូចជាចំឡែក..! ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

មន្រ្ដីភូមិបាល និងសុរិយោដី ឈ្មោះ វ៉ន ចេក ធ្វើការនៅកន្លែងណាឱ្យប្រាដកទៅ មានឈ្មោះបំរេីការងារ នៅស្រុកអង្គស្នួល តែខ្លួនមកធ្វើសកម្មភាព នៅស្រុកស្អាងរាប់ឆ្នាំ ដូចជាចំឡែក..!

ចំនួនអ្នកទស្សនា: Views

  {កណ្តាល}​៖ ប្រជាពលរដ្ឋ​ រស់​នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ ដាក់​កាងើយឆ្ងល់ ហេីយ​លេីកតាំងជាសំនួរថា​ តេីលោក​ វ៉ន ចេក  មានតួនាទីជាអ្វីឱ្យពិតប្រាកដ ហើយជាមន្ត្រីបំពេញ​ភារកិច្ច​នៅកន្លែងណាឱ្យពិតប្រាកទៅ​?


ប្រភព​ពីប្រជាពលរដ្ឋ​ បានប្រាប់​ឱ្យ​ដឹងថា​  ដោយសារតែមួយរយៈកាល​ កន្លងមកនេះ​ ហាក់មានភាពចម្រុងចម្រាស់​ លេីបញ្ហាដីធ្លីជាច្រើនកន្លែង​ ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល  ក្នុង​នោះមានដូចជា​ ឃុំខ្ពប ឃុំប្រាសាទ និងឃុំតាលុនជាដេីម​ គឺមានទំនាស់ដីធ្លីដ៏រាំរ៉ៃ​ ជាការគួឱ្យ​កត់សម្គាល់​។

បើយោងតាម លោក លី វណ្ឍនី ប្រធានការិយាល័យភូមិបាល​ និងសុរិយោដី​ ស្រុកអង្គស្នួល បានឱ្យ​ដឹងថា ឈ្មោះ វ៉ន ចេក  គឺជាមន្ត្រី​ ភូមិបាល​ និង​សុរិយោដី​ បំពេញ​កាតព្វកិច្ច​នៅក្រុងអង្គស្នួល ត្រូវបានចាត់បញ្ជូនឱ្យទៅជួយការងារ​ នៅស្រុកស្អាង ក្នុងនាមជាប្រធានក្រុមវាល  ហើយ​រូបលោកពុំបានដឹងនោះទេថា លោក​ វ៉ន ចេក មានលិខិតចាត់បេសកកម្ម​ ឬមិនមាននោះទេ​ក្នុង​បច្ចុប្បន្ន​នេះ​ បេីតាមតែដឹង​ គឺគេបានចាត់ឱ្យ​ គាត់​ទៅ កាលដែល ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា នៅជា​រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ មកម្ល៉េះ។ 

មហាជននៅតែមានចិត្តកេីតឆ្ងល់​ និងចោទជាសំនួរយ៉ាងដូច្នេះថា តេីលោក ចាប ពលវឌ្ឍន៍ ប្រធានការិយាល័យភូមិបាល​ និង​សុរិយោដី​ ស្រុកស្អាង ខេត្ដកណ្តាល ខ្វះមនុស្សមាន​សមត្ថភាព​ធ្វើការមែនឬទេ បានចាំបាច់អីយក ឈ្មោះ វ៉ន ចេក ជាមន្ត្រី មកពី​ស្រុកអង្គស្នួល​ ទៅធ្វើការនៅក្នុងមូលដ្ឋានរបស់លោកទៅវិញ?

  ប្រជាពលរដ្ឋបានបន្តថា ទោះបី​ជាយ៉ាងណាក្តី ការចាត់មន្ត្រីឱ្យចុះទៅជួយកន្លែងណា គេ
សង្តេតឃើញដូចជាមានលិខិតបញ្ជា​បេសកកម្ម​ ឬចាត់ឱ្យមន្ត្រីនោះទៅដោយស្របច្បាប់ និងមានកាលបរិច្ឆេទ អំពីថ្ងៃកំណត់វិលចូលត្រលប់មកទីកន្លែងការងាររវិញ។  ក៏ប៉ុន្តែហេតុអីបានជា ឈ្មោះ វ៉ន ចេក ឱ្យ​ទៅចុះជួយការងារស្រុកស្អាង ក្នុងនាមជាប្រធានក្រុមវាល​ បានរហូតដល់រាប់ឆ្នាំ​ ដោយមិនមានកាលបរិច្ឆេទថ្ងៃកំណត់វិលត្រលប់ចូលមកទីកន្លែងការងាររវិញ​ ដូច្នេះ​អញ្ចឹង​? ។

មហាជនបានដាក់កាសង្ស័យថា ប្រហែលជាដីនៅតំបន់ស្រុកស្អាង​ ខេត្ត​កណ្ដាល​ កំពុងត្រូវប៉ាន់ទេដឹង បានជា លោក វ៉ន ចេក សុខចិត្ដ​សម្ងំទីនោះ​ បានយូបែបនេះ? ឬមួយ លោក​ វ៉ន ចេក មានអ្វី​បិទបាំង​ មិនឱ្យថ្នាក់ដឹកនាំកំពូលបានដឹង? ។
 
បេីតាម​ប្រភព​ពីប្រជាពលរដ្ឋម្នាក់ទៀត សូមមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពសារព័ត៌មានយើងថា  ចាប់តាំងពី ឈ្មោះ វ៉ន ចេក មកកាន់ជាប្រធានក្រុមវាលស្រុកស្អាង​ គេបានឃើញ​ លោក​ វ៉ន​ ចេក​ តែងតែធ្វេីការវាស់វែងដីធ្លី​ ឱ្យជាន់ឈ្មោះគ្នា​ លេីទីតាំងដីតែមួយកន្លែង​ បង្កើតបញ្ហាមកលើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលដីរបស់ពួកគាត់​ គឺកំពុងគ្រប់គ្រង​ និងបានធ្វេីការអាស្រ័យផលជាយូឆ្នាំមកហើយ​ ពោលពុំដែលមានបញ្ហាអ្វីនោះទេ  ទើបតែពី ឈ្មោះ វ៉ន ចេក មកកាន់ជាប្រធានក្រុមវាលស្រុកស្អាង ប្រជាពលរដ្ឋ​ចេះតែមានបញ្ហារឿងប្លង់ដីជាន់គ្នា​ មិនចេះចប់មិនចេះហើយទាល់តែសោះ​ និងរហូតមកដល់បច្ចុប្បន្ននៅតែគ្មានដំណោះស្រាយ ដែលជាកត្តាធ្វើឱ្យប្រជាពលរដ្ឋ​ មានការលំបាក​ ក្នុង​ការទទួលបានប្លង់កម្មសិទ្ធិ​ស្របច្បាប់ជាប្រព័ន្ធចេញដោយរដ្ឋ ។

ជុំវិញករណីចុះផ្សាយខាងលើនេះ​ អង្គភាពយើងខ្ញុំ រងចាំទទួលការស្រាយបំភ្លឺ ពីគ្រប់ភាគីពាក់ពន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា ៕








0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger