ad> សម្តេចធិបតី លើកទឹកចិត្តឱ្យក្រសួងអប់រំ និងវិស័យឯកជនបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ អភិវឌ្ឍ និង ធ្វើបច្ចុប្បន្នកម្ម នៃកម្មវិធីសិក្សា ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

សម្តេចធិបតី លើកទឹកចិត្តឱ្យក្រសួងអប់រំ និងវិស័យឯកជនបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ អភិវឌ្ឍ និង ធ្វើបច្ចុប្បន្នកម្ម នៃកម្មវិធីសិក្សា

ចំនួនអ្នកទស្សនា: Views

 

 សម្តេចធិបតី លើកទឹកចិត្តឱ្យក្រសួងអប់រំ និងវិស័យឯកជនបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ អភិវឌ្ឍ និង ធ្វើបច្ចុប្បន្នកម្ម នៃកម្មវិធីសិក្សា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ខ្ញុំសូមលើកទឹកចិត្តឱ្យ ក្រសួងអប់រំ យុវជន និង កីឡា និងវិស័យឯកជនបន្តធ្វើការ កែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ អភិវឌ្ឍ និង ធ្វើបច្ចុប្បន្នកម្មនៃកម្មវិធីសិក្សា ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និងជំនាញដែលជាតម្រូវការក្នុងទីផ្សារការងារ និង ទិសដៅនៃការអភិវឌ្ឍប្រទេស រួមទាំងផ្នែកបច្ចេកវិទ្យា និង ឌីជីថល ដើម្បីបង្កើនភាពប្រកួតប្រជែង កម្ពុជា"។ ការផ្តល់អនុសាសន៍នេះក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសដែលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឲ្យនិស្សិតជ័យលាភីទាំងអស់ត្រូវបន្តអភិវឌ្ឍចំណេះដឹងជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ និង ការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល និង ផលិតភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងម៉ូដែលកំណើនថ្មីកម្ពុជា ដែលផ្អែកលើជំនាញ បច្ចេកវិទ្យា និង នវានុវត្តន៍។

សម្តេចធិបតី ក៏បានផ្តល់អនុសាសន៍ឲ្យថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្ត្រាចារ្យ ត្រូវបន្តដើរតួនាទីនាំមុខជាឪពុកម្តាយទី ២ ជាមគ្គុទ្ទេសក៍ ជាទីប្រឹក្សា ជាអ្នកស្រាវជ្រាវ និង ជាអ្នកនវានុវត្តន៍ ដែលត្រូវខិតខំ ប្រឹងប្រែងអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និង បង្កើនការសិក្សាស្រាវជ្រាវតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្រៀន និង ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និង ឧត្តមានុវត្តជាក់ស្តែង។

សម្តេចធិបតី ក៏បានថ្លែងលើកទឹកចិត្តលើការស្រាវជ្រាវឱ្យបានទូលំទូលាយ ជាពិសេសតាមរយៈការបោះពុម្ពក្នុងទស្សនាវដ្តីដើម្បីលើកកម្ពស់កិត្តិសព្ទវិស័យ អប់រំកម្ពុជានៅលើឆាកអន្តរជាតិផង និងដើម្បីជាជាធាតុចូលដ៏សំខាន់ សម្រាប់ការរៀបចំ គោលនយោបាយសង្គមសេដ្ឋកិច្ចផង៕





0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger