ad> October 2024 ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ បណ្តញសង្គម និងប្រព័ន្ឋគ្រប់គ្រងសមាជិកសមាគម ក្នុងសម្ពន្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ឋ

ចំនួនអ្នកទស្សនា: Views

{ភ្នំពេញ} ៖ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ បណ្តាញសង្គមសម្ពន្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ឋ និងប្រព័ន្ឋគ្រប់គ្រងសមាជិកសមាគមក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ដែលមានការចូលរួមពី ប្រធានសមាគម ចំនួន ២៦សមាគម និងសមាជិក សមាជិកា  ប្រមាណជាង១០០នាក់ ដែលប្រព្រឹត្ដទៅនៅភោជនីយដ្ឋាន The Ming Palace នារសៀលថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៧៨ ត្រូវនឹងថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤។


ថ្លែងក្នុងពិធីប្រកាសជាផ្លូវការ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ឋបានលើកឡើងថា៖ ការរៀបចំនូវព្រឹត្តិការណ៏នេះឡើងគឺមានគោលបំណងសំខាន់ចំនួន ៣ ធំៗ ហើយក៏ចង់បានជាវេទិកាដើម្បីយើងអាចពិភាក្សា និងរកធាតុចូលសំខាន់ៗ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

គោលបំណងទី១ គឺការបង្កើត និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវបណ្តាញសង្គមសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលក្នុងនោះ យើងក៏បានសម្រេចបង្កើតថ្មី និងប្តូរបណ្តាញសង្គមរបស់ កម្ពុជាប្រឆាំងកូវីដ១៩ ដើម្បីបន្តសកម្មភាពមនុស្សធម៌ របស់យើងតែក្នុងរូបភាពថ្មីគឺ សម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាគេហទំព័រផ្លូវការ (Website) ,Cool App Group , Facebook Page, Telegram Channel & Group និង Tik Tok ព្រមទាំងការផ្តល់នូវប្រព័ន្ឋគ្រប់គ្រងសមាជិកសមាគម ក្នុងសម្ពន្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ដែលអាចជួយដល់សមាគមមានប្រព័ន្ឋគ្រប់គ្រងសមាជិកមួយ ដែលអាចជួយក្នុងការគ្រប់គ្រង និងផ្តល់ផលប្រយោជន៏ដល់សមាជិកកាន់តែប្រសើរ។

គោលបំណងទី២របស់យើងនាពិធីនេះគឺ ការផ្តល់ប្រព័ន្ធគ្រប់គ្រងសមាជិកដល់សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់។ អ្វីដែលខ្ញុំគិតថាសំខាន់ គឺយើងសង្ឃឹមថា ប្រព័ន្ធគ្រប់គ្រងសមាជិកនេះ នឹងជួយដល់សមាគមមានប្រព័ន្ធគ្រប់គ្រងសមាជិកមួយដែលអាចជួយដល់ការគ្រប់គ្រង និងផ្តល់ផលប្រយោជន៍ដល់សមាជិកកាន់តែប្រសើរ។

ទន្ទឹមគ្នានេះដែរ យើងក៏សង្ឃឹមថា ប្រព័ន្ធនេះនឹងកាត់បន្ថយការងាររដ្ឋបាលបែបក្រដាស់ មកជាប្រព័ន្ធបច្ចេកវិទ្យា តាមទូរស័ព្ទទាន់សម័យ ដែលបង្ហាញថា សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាពិតជាទំនើបទាន់សម័យកាលបច្ចេកវិទ្យា ដែលស្របនឹងគោលនយោបាយបញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបន្ថែមមុំមួយទៀតផ្នែកDigital ។

បន្ថែមលើនេះទៀត ដោយគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍន៏សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធាន បាននិងកំពុងត្រៀមជម្រុញការចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅក្នុងប្រព័ន្ធរបស់រាជរដ្ឋាភិបាល សម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធវាយតម្លៃ និងសម្រេចថា នេះជាពេលវេលាល្អ ដែលសមាគមនីមួយៗអាចជម្រុញការចុះឈ្មោះទៅក្នុង ប្រព័ន្ធគ្រប់គ្រងសមាជិករបស់សមាគម ជាមួយការចុះឈ្មោះរបស់រាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាលនឹងជម្រុញឲ្យមានចលនា ប្រមូលផ្តុំដើម្បីចុះឈ្មោះនេះ តែបើសមាគមយើងមានប្រព័ន្ធខ្លួនឯង គឺយើងអាចកៀរគរការចុះឈ្មោះសមាជិកក្នុងពេលជាមួយគ្នា ឬបញ្ចូលទៅក្នុងប្រព័ន្ធរបស់យើង ហើយបន្តបញ្ជូនចូលក្នុងប្រព័ន្ធរបស់រាជរដ្ឋាភិបាល។ ធ្វើបែបនេះ យើងនឹងកាត់បន្ថយការធ្វើការដោយ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាលហើយ ប៉ុន្តែសមាគមមិនមានទិន្នន័យ ឬប្រព័ន្ធគ្រប់គ្រងសមាជិកនៅក្នុងដៃផ្ទាល់។

គោលបំណងទី ៣ សំដៅដល់ការប្រមូលផ្តុំគតិ និងធាតុចូល ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាសមាជិកក្នុងសមាគម។ ឆ្លងតាមការស្ទាបស្ទង់ និងពិភាក្សាជាមួយថ្នាក់ដឹកនាំសមាគមផ្សេងៗនាពេលកន្លងមក យើងកំណត់បញ្ហារួមរបស់យើង គឺកង្វះធនធាន ដែលអាចជាធនធានបណ្តាញ ធនធានចំណេះដឹង ធនធានហិរញ្ញវត្ថុ ធនធានបច្ចេកវិទ្យា និងធនធានមនុស្ស។ ការកង្វះធនធាននាំឲ្យយើងផ្តល់សេវាដល់សមាជិកសមាគមមិនបានដិតដល់ ដែលពាក្យបច្ចេកទេសអាចថាមកពីមិនមាន Economy of Scale ក្នុងការផ្តល់សេវា។ ចំណុចនេះទាមទារឲ្យយើងត្រូវបង្កើនយន្តការកណ្តាល ដើម្បីជួយដល់យន្តការបណ្តាសមាគមនីមួយៗ និងចូលរួមជាការបណ្តុះបណ្តាលចំណេះដឹង និងជំនាញ
តាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ Skill Development Fund (SDF) ការបណ្តុះបណ្តាល និងប្រឹក្សាយោបល់ជីវភាព (អាជីវកម្ម ឬ មុខរបរ ហិរញ្ញវត្ថុ សុខភាព និងក្រុមគ្រួសារ) តាមរយៈ Khmer Enterprise & Business Development Center & IDI  ការទ្រទ្រង់សេវាព័ត៌មាន តាមរយៈសមាគមសារព័ត៌មាន ការប្រឹក្សាយោបល់ផ្នែកច្បាប់ តាមរយៈក្រុមហ៊ុមមេធាវី KHS & Partners
និងផ្តល់ធាតុចូល ដើម្បីដំណោះស្រាយ ជាកម្រិតគោលនយោបាយ

គូសបញ្ជាក់ផងដែរថា សម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ហៅកាត់ថា (សសក) នឹងផ្តល់លទ្ឋភាពអោយប្រជាពលរដ្ឋដែលជារូបវ័ន្តបុគ្គល មានវ័យចាប់ពី១៨ឆ្នាំឡើង ឬនីតិបុគ្គលស្របច្បាប់នានា មានសិទ្ឋិស្នើសុំចូលជាសមាជិករបស់”សសក”។ ការចូលរួមតាមការស្ម័គ្រចិត្ត និងការសម្រេចរបស់គណៈកម្មការវាយតម្លៃរបស់”សសក”។ សមាជិកភាពគោលដៅរបស់សសក រួមមាន សមាគម សម្ពន្ឋ សហព័ន្ឋ បណ្តាញ មជ្ឍមណ្ឌល ក្រុមហ៊ុន ស្ថាប័ន ដែលជានីតិបុគ្គលស្របច្បាប់ គ្របដណ្តប់វិស័យដែលមានប្រភេទអាជីវកម្ម មុខរបរ និងការងារអាទិភាព ដូចបានកំណត់ក្នុងបញ្ជីរបស់យុទ្ឋសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៏ សេដ្ឋកិច្ចក្រៅប្រព័ន្ឋ ឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៨ និងបន្ថែមផ្សេងទៀតរបស់ សសក ដូចជា៖ សេវាកម្មលក់ដុំ លក់រាយ និងជួសជុល សេវាកម្មស្នាក់នៅ និងអាហារ សិប្បកម្ម កសិកម្ម សេវាកម្មសំណង់ សេវាកម្មភេសជ្ជៈ កម្សាន្ត និងម៉ាស្សា សេវាកម្មកែសម្ផស្ស សាឡន និងជាងកាត់សក់ សេវាកម្មដឹកជញ្ជូន ម៉ូតូឌុប ម៉ូតូកង់បី អ្នករត់ម៉ូតូដឹកទំនិញ និងអ្នករត់តាក់ស៊ី សេវាកម្មលក់តាមផ្សារ សេវាកម្មសិល្បៈ សេវាកម្មកីឡា សេវាកម្មសារព័ត៌មាន សេវាកម្មចល័តតាមដងផ្លូវ សេវាកម្មតាមពិធី សេវាកម្មជំនាញ ដូចជាបុគ្គលស្វ័យនិយោជន៍ ផ្តល់សេវាបច្ចេកវិទ្យា មគ្គុទេសទេសចរណ៍  ជាដើម។

ក្រោយពីបញ្ចប់ពិធីប្រកាសជាផ្លូវការ គណៈអធិបតី និងបណ្ដាសមាគមចូលរួមថតរូបអនុស្សាវរីយ៍ និងទទួលទានអាហារ សាមគ្គីរួមគ្នាប្រកបដោយភាតរភាពផងដែរ ។


















ទីតាំងល្បែងសុីសងមាន់ជល់ នឹងឡូតូតាមប្រពន្ធ័អនឡាញ រីកដូចផ្សិត ៩ទីតាំងក្នុងខណ្ឌពោធិ៍សែនជ័យ...!

ចំនួនអ្នកទស្សនា: Views

{ពោធិ៍សែនជ័យ}៖ទោះបី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត.ក្រុង.រាជធានី តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ យ៉ាងណាក្តី ឃើញថា ខណ្ឌពោធិ៍សែនជ័យ នៅតែមានទីតាំងល្បែងសុីសង មាន់ជល់ និងឡូតូ តាមប្រពន្ធ័អនឡាញ់ ជាច្រើនកន្លែងដ៏ដែល?។


ជាក់ស្តែងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មាន បាចុះទៅដល់ទីតាំងជាច្រើនកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ និងបានថតផ្តិតយករូបភាព ដើម្បីផ្សាយរាយការណ៍ ជូនថ្នាក់ដឹកនាំបានជ្រាប ក៏ដូចជាអាជ្ញាធរ មានសមត្ថកិច្ច ក្នុងមូលដ្ឋានបានដឹង។ទីតាំងទាំងអស់រួមមាន៖
១.ភូមិទួលពង្រ សង្កាត់ចោមចៅ ១ មានចំនួន ៥ទីតាំង
២.ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ មួយទីតាំង
៣.ភូមិ ត្រពាំងក្រសាំង សង្កាត់ ត្រពាំងក្រសាំង មួយទីតាំ
៤.ភូមិព្រៃព្រីងខាងត្បូង សង្កាត់ ចោមចៅ២ ពីរទីតាំង។

ដោយមានកើត បទល្មើស ល្បែងសុីសងមាន់ជល់ នឹងឡូតូជាច្រើនកន្លែងយ៉ាងនេះ ប្រជាពលរដ្ឋដែលមិនពេញចិត្តនូវល្បែងសុីសង បានទទូចស្នើសុំដល់លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នឹង លោក ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ ជាពិសេសគោរពដល់ ឯកឧត្ដម ឃូង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជម្នាញ ចុះស្រាវជ្រាវ ទៅលើទីតាំងល្បែងសុីសង មាន់ជល់ នឹងឡូតូតាមប្រពន្ធ័អនឡាញ់ខាងលើនោះផងទាន។

ដើម្បីរក្សានូវ សុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងឱ្យស្របទៅនឹងពាក្យស្លោក ភូមិឃុំមានសុវត្ថិភាព គ្មានអំពើលួច ឆក់ ប្លន់ និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ។

ជាពិសេសពិនិត្យមើលអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន តើគាត់កំពង់ធ្វើអ្វីដែរ បានជាបណ្តើតបណ្តោយ អោយមានល្បែងសុីសង កើតមានក្នុងតំបន់ដែលគាត់គ្រប់គ្រងបានយ៉ាងដូច្នេះ?៕

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ គ្រាន់តែជាព្រាបនាំសារ ពីប្រជាពលរដ្ឋ ជូនថ្នាក់ដឹកនាំ និងការអភិវឌ្ឍន៍ របស់ថ្នាក់ដឹកនាំឱ្យប្រជាពរដ្ឋបានដឹងតែប៉ុណ្ណោះ។ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។ 

ជំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយ បំភ្លឺពី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន នៅកម្ពុជា។សូមអគុណ!










ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៤

ចំនួនអ្នកទស្សនា: Views

{រាជធានីភ្នំពេញ}៖  ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង ដោយឡែក ឯកឧត្តម លោកជំទាវ ទីប្រឹក្សាក្រសួង លោក លោកស្រី ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីររអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom Meeting) ៨៧៤រូប  នាព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ។


យោងតាមរបាយការណ៍លទ្ធផលការងារដោយ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញអំពីលទ្ធផលសម្រេចបាននៅក្នុងខែតុលា និងលទ្ធផលជារួមក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៤ រួមមាន កម្មវិធីទី១៖ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ សម្រេចបានវឌ្ឍនភាពសម្រាប់ខែតុលា ៩,៣៣% និង វឌ្ឍនភាពជារួមសម្រេចបាន ៩៣,៣០% ធៀបនឹងផែនការប្រចាំឆ្នាំ, កម្មវិធីទី២៖ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ សម្រេចបានវឌ្ឍនភាពសម្រាប់ខែតុលា ៧,៦៣% និងវឌ្ឍនភាពជារួមសម្រេចបាន ៨៥,៨៥% ធៀបនឹងផែនការប្រចាំឆ្នាំ,  កម្មវិធីទី៣៖ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច សម្រេចបានវឌ្ឍនភាពសម្រាប់ខែតុលា ៥,៤២% និងវឌ្ឍនភាពជារួមសម្រេចបាន ៨១,៩៩% ធៀបនឹងផែនការប្រចាំឆ្នាំ និង កម្មវិធីទី៤៖ ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ សម្រេចបានវឌ្ឍនភាពសម្រាប់ខែតុលា ៦,៦៦% និងវឌ្ឍនភាពជារួមសម្រេចបាន ៨៣,១៦% ធៀបនឹងផែនការប្រចាំឆ្នាំ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ និងទិសដៅការងារបន្ដរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន និងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការបំពេញភារកិច្ចយ៉ាងសកម្មដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។  លើសពីនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួនទៀតសម្រាប់យកទៅអនុវត្តឱ្យសម្រេចតាមផែនការគ្រោងទុក ដោយអនុវត្តតាមអភិក្រម រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ ដើម្បីប្រយោជន៍ជាតិ និងប្រជាជនក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព៕











រដ្ឋបាលស្រុកអូររាំងឪ គៀងគរប្រជាពលរដ្ឋក្នុងតំបន់ បន្តអនុវត្តយុទ្ឋនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន”

ចំនួនអ្នកទស្សនា: Views

រដ្ឋបាលស្រុកអូររាំងឪ គៀងគរប្រជាពលរដ្ឋក្នុងតំបន់ បន្តអនុវត្តយុទ្ឋនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន”

លោក ទេស ឆន មេឃុំដំរិល ដឹកនាំក្រុមប្រឹក្សាឃុំ យុវជនគណបក្សឃុំ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាពលរដ្ឋ ចូលរួមសម្អាតបរិស្ថាននៅតាមដងផ្លូវតាមបណ្ដាភូមិក្នុងឃុំ រួមមានភូមិដំរិលទី១ ភូមិដំរិលទី៣ ភូមិដំរិលទី៤ ភូមិយាកជើង និងភូមិយាកត្បូង ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។


ការចុះសម្អាតបរិស្ថាននេះ គឺក្នុងគោលបំណងដើម្បីបំផុសស្មារតីដល់ប្រជាពលរដ្ឋ និងយុវជន ឱ្យចេះស្រឡាញ់ ចូលរួមថែរក្សា ការពារបរិស្ថាន ជាពិសេសចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលដាក់ចេញដោយ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

គួររំលឹកផងដែរថា ក្រសួងបរិស្ថានបានប្រកាសចាប់ផ្តើមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាផ្លូវការ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ កន្លងមក បន្ទាប់ពីការសាកល្បង«យុទ្ធនាការកម្ពុជាស្អាត» នៅឃុំព្រះធាតុ ឃុំមៀន និងឃុំដ៏ទៃទៀត ក្នុងស្រុកអូររាំងឪខេត្តត្បូងឃ្មុំ បានជោគជ័យហើយនោះ។




ក្រុមហ៊ុនហ្រ្គីន ជី អេជ សហការជាមួយក្រសួងបរិស្ថាន បានរៀបចំកម្មវិធី «រត់ប្រណាំងនៅលើភ្នំគូលែនសម្រាប់រដូវកាលទី៣ ឆ្នាំ២០២៤»

ចំនួនអ្នកទស្សនា: Views


{សៀមរាប​} ៖​ ក្រុមហ៊ុនហ្រ្គីន ជី អេជ បានរៀបចំកម្មវិធី «រត់ប្រណាំងនៅលើភ្នំគូលែនសម្រាប់រដូវកាលទី៣ ឆ្នាំ២០២៤» ដោយមានការសហការជាមួយ​ ក្រសួងបរិស្ថាន​ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤​ ស្ថិតនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអានភ្នំគូលែន ក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម “ភ្នំគូលែន” ខេត្តសៀមរាប  ។


ក្នុងកម្មវិធីនេះគណៈធិបតីចូលរួមរួមមាន ឯកឧត្តម ព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្ត លោក យុន លីណេ អភិបាលរងខេត្តសៀមរាប លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប មន្តី្រមន្ទីរបរិស្ថានខេត្តសៀមរាប អជ្ញាធរពាក់ព័ន្ធស្រុកស្វាយលើនិងស្រុកបន្ទាយស្រី ប្រជាពលរដ្ឋ និងក្រុមយុវជន ប្រមាណ ៣៥០នាក់(ស្រ្តី៦០%)។

ជាកិច្ចចាប់ផ្តេីមកម្មវិធី​ ឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានមតិស្វាគមន៍បើកកម្មវិធី​ បានលើកឡើងថា ទី១.កីឡាធ្វើឱ្យយើងទាំងអស់គ្នាទទួលបាននូវភាពស្អាតក្នុងខ្លួន(យុវជនយើងមានសុខភាពល្អ មិនប្រើប្រាស់គ្រឿងញៀន) និងជុំវិញខ្លួន(យុវជនបានចូលរួមមិនប្រើប្រាស់ថង់ប្លាស្ទិក រក្សាអនាម័យតាមរយៈចូលរួមដើររើសសំរាម)។ ទី២.សកម្មភាពចូលរួមរបស់យុវជនក្នុងយុទ្ធនាការពន្លកបៃតងតាមរយៈការដាំដើមឈើដើម្បីពង្រីកវិសាលភាពគម្របបៃតងរបស់កម្ពុជា។

ផ្សារភ្ជាប់ក្នុងកម្មវិធី ឯកឧត្តម បានបន្ថែមថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ជាចម្បងលើបរិស្ថាននិងសុខភាពដោយបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ដែលមានសរសរស្ភម្តចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ចំពោះភាពស្អាត ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំយុទ្ធនាការ«ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» មានអ្នកចូលរួមសរុប ៩,៨ លាននាក់ និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមសរុបជាង៣លាននាក់ ហើយនឹងភាពបៃតង គឺក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានរាជធានី ខេត្ត បានបណ្ដុះកូនឈើចែកជូនប្រជាពលរដ្ឋយកទៅដាំចំនួន១,៣លានដើម ដោយឥតគិតថ្លៃ ហើយផែនការបណ្ដុះកូនឈើឆ្នាំ២០២៥ មានចំនួនចន្លោះ២ទៅ៣លានដើម ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។

នៅចុងកម្មវិធី ឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំអ្នកចូលរួមប្រមាណ៣៥០នាក់ ចូលរួមដាំដើមឈើចំនួន៣៥០ដើម មានទីតាំងនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអានភ្នំគូលែន នៃតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម “ភ្នំគូលែន” ខេត្តសៀមរាប។

កម្មវិធីនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងមានសោមនស្សរីករាយបំផុត។
















k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger