ប្រជាពលរដ្ឋជាច្រើននាក់ ចាញ់បោក តាមការទិញទំនិញអនឡាញ...
រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើននាក់ ត្រូវបានចាញ់បោក ក្រុមអនាមិក ប្រេីប្រាស់រូបភាព លក់ទំនិញតាមអនឡាញ ដោយប្រេីប្រាស់ឈ្មោះ ផេក Technology Store លក់គ្រឿងអេឡិចត្រូនិចទូទៅ ដោយពុំមានទំនិញ ឬ ទំនិញខុសពីការបញ្ជាទិញ ក្រោយពីបង់ប្រាក់រួចរាល់។
ប្រជាពលរដ្ឋជាច្រើននាក់ បានចាញ់បោកប្រាក់រាប់រយ រាប់ពាន់ដុល្លារ ដោយការបញ្ជាទិញទំនិញ។ ក្រុមនេះបានឃុបឃិត ជាមួយក្រុមហ៊ុន ដឹកជញ្ជូនឈ្មោះ ToRo ធ្វើសកម្មភាពដេីម្បីបោកបញ្ជោតអ្នកទិញទំនិញ ដោយមានលេខទូរស័ព្ទ 010 264221 ជាអ្នកដឹក។
ប្រជាពលរដ្ឋជាច្រើននាក់ ស្នេីសុំឱ្យ មន្រ្តីជំនាញពាណិជ្ជកម្ម និងមន្រ្តីជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការស៊េីបអង្កេត ស្រាវជ្រាវ វែកមុខជនបោកប្រាស់ មកដាក់ទោសតាមនីតិវិធីច្បាប់ឱ្យធ្ងន់ធ្ងរ ដេីម្បីបញ្ជៀសកុំឱ្យមានប្រជាពលរដ្ឋចាញ់បោក ជនខិលខូច ប្រេីប្រាស់រូបភាពដូចខាងលេី។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋមានការចាញ់បោកតាមរយៈ ការទិញទំនិញអនឡាញ នេះកើតឡើងរាប់មិនអស់មកហើយ៕
0 comments:
Post a Comment