ad> ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញទៅពិនិត្យស្ថាបភាពផ្លូវចំនួន ៣ខ្សែ និងស្ពាននៅខេត្តតាកែវ ~ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ -->

ស្វាគមន៍ គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាស័យដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​....
សូមស្វាគមន៍ www.rmr-news.com / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / អាសយដ្ឋាន ទីស្នាក់ការ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង÷0964797427​/0885919879​/​...

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញទៅពិនិត្យស្ថាបភាពផ្លូវចំនួន ៣ខ្សែ និងស្ពាននៅខេត្តតាកែវ

ចំនួនអ្នកទស្សនា: Views

 {ខេត្តតាកែវ} ៖ ថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស និងមន្រ្តីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការចូលរួមពី ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងក្រុមការងារ បានអញ្ជើញទៅពិនិត្យស្ថាបភាពផ្លូវចំនួន ៣ខ្សែ និងស្ពាននៅខេត្តតាកែវ ដូចខាងក្រោមនេះ៖


-ខ្សែទី១៖  (ផ្សារល្វេទៅស្រុកបូរីជលសារ) មានប្រវែងសរុប ១០,២គីឡូម៉ែត្រ ស្ថិតនៅឃុំបូរីជលសារ ស្រុកបូរីជលសារ។ នៅលើខ្សែផ្លូវនេះមានសំណង់ស្ពានបេតុងចំនួន ៤កន្លែង រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ក្នុងចំណោមស្ពានទាំង ៤ នេះមានស្ពានចំនួន ២កន្លែងបានរងផលប៉ះពាល់ដោយទឹកហូរច្រោះបណ្ដាលឱ្យស្រុតក្បាលស្ពាន និងស្ពានមួយកន្លែងមានឈ្មោះថាស្ពាន (ស្ពានប្រឡាយ៩៩) រងការខូចខាត ដាច់តួផ្លវមិនអាចធ្វើចរាចរណ៍បាន។ ចំពោះស្ពារនដែលរងការខូចខាតនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ធ្វើការជួសជុលតភ្ជាប់ឡើងវិញជូនប្រជាពលរដ្ឋធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ។រីឯការជួសជុលឱ្យមានភាពរឹងមាំតាមបច្ចេកទេសនឹងត្រូវអនុវត្តបន្ទាប់ពីទឹកស្រក ។

-ខ្សែទី២ (ធ្លាប្រជុំ-ភូមិរូង) ប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៧,៨៨គីឡូម៉ែត្រ មានសំណង់លូមូលចំនួន ៧កន្លែង ស្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅឃុំដូងខ្ពស់ ទៅភូមិរូង  ភូមិអណ្តូងសំរិទ្ធ ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។

-ខ្សែទី៣៖ តភ្ជាប់ពីភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ទៅភូមិក្រាំងដៃ ភូមិក្រាំងធ្នង់ ឃុំធ្លក ភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង មានប្រវែង ៨,៧៣ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ ក្នុងនោះមានជាប្រភេទផ្លូវបេតុងមានប្រវែង ០,២៥គីឡូម៉ែត្រ មានសំណង់ស្ពានបេតុងចំនួន ២កន្លែង លូប្រអប់ចំនួន ២កន្លែង លូមូលចំនួន ៨កន្លែង លូអ៊ុយរំដោះទឹកមានប្រវែង ៥០០ម៉ែត្រ ។  ការដ្ឋានខ្សែផ្លូវនេះ នឹងត្រូវស្ថាបនាឱ្យចប់រួចរាល់នៅក្នុងខែធ្នូ ឆ្នាំ ២០២៤ នេះ ។















0 comments:

Post a Comment

k
Share This
Author Image

About

 
Copyright © គេហទំព័រ រស្មីម្ជុលពេជ្រ រិទ្ធិជ័យ | Powered by Blogger