{ខេត្តកណ្ដាល}÷ បន្ទាប់ពីមានអង្គភាពសារព័ត៌មាន ជាច្រើន មានការចុះផ្សាយព័ត៌មានក្រោមចំណងជើងថា {លោកអភិបាលស្រុកកោះធំ ធ្វើរបាយការណ៍ភូតកុហកអភិបាលខេត្តកណ្តាលរឿងដណ្តើមតូបគ្នា } ។
ថ្មីៗនេះគេឃើញមានលិខិតរបស់រដ្ឋបាលស្រុកកោះធំមួយច្បាប់អត់លេខ..បានចេញកាលពីថ្ងៃទី១៧ ខែតុលាឆ្នាំ ២០២៤ នេះថា សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកកោះធំ សូមជម្រាបជូនដំណឹងដល់សាធារណៈជននិងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា កាលពីថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២៤ មានអង្គភាពសារព័ត៌មានចំនួនពីរបានធ្វើការផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធករណីដណ្ដើមតូបរបស់អាជីវករលក់ដូរក្នុងផ្សារកោះធំ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ដែលរដ្ឋបាលស្រុក បានចេញលិខិតមកនេះហាក់បីដូចជាផ្ទុយស្រឡះពីរ អត្ថបទរបស់អង្គភាពសារព័ត៌មានបានធ្វើការផ្សព្វផ្សាយនោះ ដោយផ្អែកលើឆន្ទៈរបស់រដ្ឋបាលថា ជាការចុះរៀបចំសណ្ដាប់ធ្នាប់ផ្លូវជុំវិញផ្សារ។
ក្នុងការចេញលិខិតរបស់រដ្ឋបាលស្រុកកោះធំបានផ្ទុយស្រឡះពីអង្គភាពសារព័ត៌មាន ដែលបានផ្សព្វផ្សាយនោះ ក្នុងការសំណេរអត្ថបទផ្សព្វផ្សាយរបស់សារព័ត៌មាន គឺក្នុងខ្លឹមសារជាការដណ្ដើមតូបរវាងអាជីវករនិងអាជីវករតែប៉ុណ្ណោះ។ ដោយមិនបានការចុះផ្សាយទៅលើការរៀបចំសណ្ដាប់ធ្នាប់ផ្សារនោះឡើយ? អង្គភាពសារព័ត៌មានធ្វើការចុះផ្សាយដោយផ្អែកលើនិង យោងតាម លិខិត រដ្ឋបាលខេត្ត លេខ: ១២០៨ សជព ជម្រាបជូនលោកអភិបាលនៃគណៈអភិបាលស្រុកកោះធំ កណ្ដាលថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២៤
កម្មវត្ថុ: ស្ដីពីសំណើសុំជួយអន្តរាគមន៍ដោះស្រាយករណីឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ ជនជាតិឥស្លាម ដែលជាជីវករលក់ដូរក្នុងផ្សារកោះធំបានរំលោភបំពានចូលលក់ដូរក្នុងទីតាំងតូបរបស់ឈ្មោះ កើត ភូនិងឈ្មោះអ៉ឹម អូន យោងលិខិតចុះថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២៤ របស់ កើត ភូ និងឈ្មោះ អ៉ឹម អូន។
-ចំណារចុះថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០២៤ របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។
ហត្ថលេខានិងត្រារបស់ នាយករដ្ឋបាល ជី ស៉ី វុត្ថា ។
អង្គភាពសារព័ត៌មានជាច្រើនអង្គភាព ព្រមទាំងមហាជនកំពុងតែមានការងើយឆ្ងល់ថា ចុះមូលហេតុអី បានជាលោកអភិបាលស្រុកកោះធំ ឆែ វណ្ណឌី មិនព្រមធ្វើការដោះស្រាយ ជូនប្រជាពលរដ្ឋ បែរជាមកក្តៅស្លឹកត្រចៀកដាក់អ្នកសារព័ត៌មានទៅវិញ? ប្រហែលជាអង្គភាពសារព័ត៌មានបានផ្សាយចំ ចំណុចរសើបរបស់លោកអភិបាលស្រុកកោះធំ ឆែ វណ្ណឌី ទេដឹង ?
ក្នុងនាមមន្ត្រីបម្រើរាស្ត្រ តើឱ្យរាស្ត្រសង្ឃឹមអ្វីទៅ នៅថ្ងៃខាងមុខ ?បើរឿងកំប៉ិចកំប៉ុកមិនដោះស្រាយ ដូចដែលពលរដ្ឋចង់បានផង អញ្ចឹងហើយបានជាប្រជាពលរដ្ឋរត់រកសារព័ត៌មានដើម្បី ជាព្រាបនាំសារជូនព័ត៌មានទៅដល់ថ្នាក់ដឹកនាំបានឃើញនូវអ្វីដែលជាការពិតនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ការចេញសេចក្តីប្រកាស និងទុកពេលត្រឹម២៤ម៉ោងពីសំណាក់រដ្ឋបាលស្រុកកោះធំមកលើសារព័ត៌មានចំនួន២អង្គភាពនេះ
ប្រហែលជាលោកអភិបាលស្រុកមិនបានដឹងអំពីច្បាប់ស្ដីពី របបសារព័ត៌មាននៅកម្ពុជា ទេដឹង? ហើយម្យ៉ាងវិញទៀត អ្នកសារព័ត៌មាននិងមន្ត្រីគឺជាក្រដាសប្រាក់តែមួយ បើក្រដាសប្រាក់នោះមិនមានខ្សែដែក ក៏ក្រដាសប្រាក់នោះមិនអាចចាយបានដែរ? ហើយលិខិតរបស់រដ្ឋបាលស្រុកកោះធំ គឺជាលិខិតបំភ្លឺរបស់រដ្ឋបាលស្រុកកោះធំតែប៉ុណ្ណោះ មិនមែនលិខិតឱ្យអ្នកសារព័ត៌មានទៅបំភ្លឺនៅរដ្ឋបាលស្រុកកោះធំ ទេ។
ខណៈដែលឈ្មោះ កើត ភូ និងឈ្មោះ អ៊ឹម អូន បានដាក់ពាក្យបណ្តឹងស្នើសុំអន្តរាគមន៍ទៅ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដើម្បីឱ្យជួយដោះស្រាយរឿង ឈ្មោះ កែវ កុសល និង ឈ្មោះ សម្រស់ បានរំលោភបំពាន ដណ្តើមយកតូបលក់ដូររបស់ពួកគាត់។
ប៉ុន្តែលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំមិនធ្វើការដោះស្រាយរឿងវិវាទតូបលក់ដូរទេ បែរជានិយាយពីរឿងរៀបចំសណ្តាប់ធ្នាប់នៅលើផ្លូវលេខ២១ទៅវិញ ទើបធ្វើឱ្យម្ចាស់តូបឈ្មោះ កើត ភូ និងប្រពន្ធឈ្មោះ អ៊ឹម អូន ធ្វើការស្នើសុំឱ្យសារព័ត៌មានធ្វើការផ្សព្វផ្សាយឱ្យថ្នាក់ដឹកនាំខាងលើជួយអន្តរាគមន៍ ដោះស្រាយនិងជួយរកយុត្តិធម៌ជូនពួកគាត់ម្ចាស់តូប ដែលរងនូវភាពអយុត្តិធម៌។
✓អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយ ដោយយោងតាម លិខិតរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរតែប៉ុណ្ណោះ មិនបានបំពានសិទ្ធិអ្នកដទៃ មិនបំភ្លៃការពិតនោះឡើយ៕
អត្ថបទដោយ: ខ្លឹមមាន
លោកអភិបាលស្រុកកោះធំហាក់បីដូចជាបំបាក់ស្មារតីអ្នកសារព័ត៌មានពេកហើយ ទុករយៈពេល២៤ ម៉ោង ឲ្យអ្នកសារព័ត៌មានមកបំភ្លឺនៅរដ្ឋបាលសាលាស្រុក..
0 comments:
Post a Comment