សម្រេចឃុំខ្លួនជនត្រូវចោទចំនួន៨នាក់ ពាក់ព័ន្ធនិងករណីគ្រឿងញៀន នៅខារ៉ាអូខេយីហោ KTV BWOW ក្រុងបាវិត |
{ខេត្តស្វាយរៀង}៖ អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា សាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានទទួលសំណុំរឿង ព្រហ្មទណ្ឌលេខៈ ៥៧១ ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ទាក់ទិន នឹងការបង្ក្រាបអំពើ ជួញដូរគ្រឿងញៀនចំនួនមួយករណី ដែលមានសារធាតុសង្ស័យជាថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ប្រភេទអុិចស្តាស៊ី និងប្រភេទកេតាមីន សរុបទម្ងន់២ ៣៦៤,៤១ ក្រាម(ពីរពាន់ បីរយហុក សិបបួន កណ្ដកសញ្ញាសែសិបមួយ)ក្រាម មានជនជាប់ពាក់ព័ន្ធជាជនជាតិវៀតណាមចំនួន៩នាក់។
0 comments:
Post a Comment