សាលាដំបូងខេត្តសៀមរាប ចេញដីការកោះហៅលោក ស ថាវី ឲ្យចូលមកកាន់សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៨និង៣០នាទីព្រឹក ដើម្បីចូលមកឆ្លើយបំភ្លឺពីដំណើររឿងឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៣៧៧ និងមាត្រា៣៨០ កថាខណ្ឌ១ ចំណុច៥ នៃក្រមព្រហ្មទណ្ឌនិងពីបទសម្អាតប្រាក់ ប្រព្រឹត្តនៅខេត្តសៀមរាប និងទីតាំងផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣១នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាននិងប្រតិបត្តិការទូទាត់សងប្រាក់។
#សូមរំលឹកថា; លោកស ថាវី អតីតជាចៅហ្វាយខេត្តឧត្តរមានជ័យ ប៉ុន្តែត្រូវបានរដ្ឋាភិបាលផ្លាស់ប្ដូរ មុខតំណែងឲ្យទៅនៅក្រសួងវិញ៕
0 comments:
Post a Comment